ការចូលលួចរបស់របរតាមហាង តែងតែកើតមានជារឿយៗ ទោះអ្នកធ្វើការក្នុងហាងមានការប្រុងប្រយ័ត្ន យ៉ាងណាក៏ដោយ ព្រោះថាល្បិចចោរតែងតែមានថ្មីជានិច្ច ។ ដូចក្នុងវីដេអូខាងក្រោម ដែលទើបតែលេចចេញក្នុង Youtube ដែលបង្ហាញពីសកម្មភាពលួចខ្ពស់មួយ ដោយម្តាយប្រើកូនស្រីតូចធ្វើជាអ្នកលួច ហើយខ្លួនឯងជាអ្នកបង្វែងបុគ្គលិកក្នុងហាង ឲ្យនៅឆ្ងាយពីតុគិតលុយ ដោយធ្វើជាសួរបុគ្គលិកលក់ពីផលិតផលក្នុងហាង។​

ពេលបុគ្គលិកហាងដើរទៅជាមួយម្តាយ ក្មេងស្រីនោះបានលូកយក ទូរស័ព្ទដៃនៅលើតុ បុគ្គលិកលក់ មកដាក់ក្នុងសំពត់យ៉ាងលឿន រួចដើរមករកម្តាយ ។ ម្តាយនិងកូនក៏បានដើរចេញពីហាង យ៉ាងលឿន ក្រោយពីកូនស្រីឲ្យសញ្ញាថាលួចបានសម្រេច។

សូមប្រិយមិត្តដែលមាន ជំនួញលក់របស់របតាមហាង ប្រយ័ត្នល្បិចលួចមួយនេះ។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]