កំពង់ចាម៖ កម្លាំងសមត្ថកិច្ចនៃសាខាគយ និងរដ្ឋាករ ខេត្តកំពង់ចាម រួមសហការជាមួយកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថខេត្ត មកដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានបើកប្រតិបត្តការ បង្ក្រាបរថយន្ត សេរីទំនើបអត់ពន្ធ បានចំនួន៨គ្រឿងហើយ ។

តាមមន្ត្រី នៃសាខាគយ និងរដ្ឋាករ ខេត្តកំពង់ចាម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥នេះ ក្រោយពីទទួលបានការរាយការណ៍ ពីបណ្តាញភ្នាក់ងារ កម្លាំងសមត្ថកិច្ចគយ រួមជាមួយមន្ត្រីនគរបាល និងមន្ត្រីអាវុធហត្ថ បានធ្វើការចាប់រថយន្តអត់ពន្ធមួយគ្រឿង ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ រថយន្តដែលបានបង្ក្រាបនោះ ម៉ាក LEXUS RX330 ។

ហើយបច្ចុប្បន្ន រថយន្តមយយគ្រឿងនោះ សមត្ថកិច្ចសាខាគយ បាននាំយកមករក្សាទុកនៅទីស្នាក់ការ សាខាគយ និងរដ្ឋាករ ខេត្តកំពង់ចាម ដើម្បីចងក្រងឯកសារ ចាត់ការទៅតាមនិតិវិធី។

គួររំលឹកថា កន្លងទៅនេះ មានម្ចាស់រថយន្តស្ម័គ្រចិត្ត ចូលមកបង់ពន្ធបានចំនួន៤គ្រឿង៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]