បរទេស៖ ជាធម្មតាអ្នកនិយម ប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនប្រភេទ iPhone ប្រហែលជាអាចធ្លាប់ ជួបប្រទះនូវបញ្ហាមួយចំនួន ជាពិសេសគឺនៅពេលដែល ទូរស័ព្ទរបស់លោកអ្នកមានដំណើរការយឺតតែម្តង ដែលនេះគឺជាចំណុចមួយ ធ្វើឲ្យអ្នកហាក់មានការធុញទ្រាន់ និងនឿយណាយ។ តែនាពេលថ្មីៗនេះ អ្នកជំនាញម្នាក់ បានលើកយកនូវតិចនិកថ្មីដ៏សាមញ្ញាមួយ ប៉ុន្តែវាមានប្រសិទ្ធិភាព ក្នុងការជួយឲ្យ iPhone របស់លោកអ្នកមានដំណើរការ លឿនសារជាថ្មីវិញ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តិចនិកថ្មីមួយនេះ ត្រូវបានណែនាំដោយអ្នកជំនាញម្នាក់ មានឈ្មោះ Marc Forrest ដែលនោះគឺជា វិធីដ៏សាមញ្ញដែលអាច ឲ្យយើងយកមកប្រើប្រាស់បានដោយគ្មានក្តីបារម្ភ។ ដំណើរការនោះគឺ ដំបូងឡើយអ្នកត្រូវ បើកសោរនៃទូរស័ព្ទរបស់លោកអ្នកជាមុនសិន ពេលនោះ Home Screen នឹងលេចឡើងនៅលើកញ្ចក់អេក្រង់ ក្រោយមកអ្នកត្រូវចុចប៊ូតុង Power (មាននៅខាងលើ ផ្នែកខាងស្តាំទូរស័ព្ទ) ឲ្យជាប់រហូតទាល់តែវា លោតចេញនូវពាក្យ “Slide to Power off” មានន័យថា (រំកិលដើម្បីបិទទូរស័ព្ទ)។

បន្ទាប់មកទៀត អ្នកអាចព្រលែងដៃពីប៊ូតុង Power បានហើយ តែអ្នកត្រូវចុចឲ្យជាប់នូវប៊ូតុង Home Screen វិញម្តងក្នុងរយៈពេល ៥វិនាទី រួចព្រលែងវិញ នោះក្រោយមកទូរស័ព្ទ របស់អ្នកនឹងអាចមានដំណើរការ លឿនជាងមុនឡើងវិញតែម្តង។

Marc Forrest បាននិយាយថា “តិចនិកថ្មីមួយនេះ គឺអាចធ្វើឲ្យ RAM នៅក្នុងទូរស័ព្ទដៃរបស់អ្នក មានដំណើរការស្រួល និងល្អសារឡើងវិញ ដោយសារវាបានលុបចោល នូវអង្គចងចាំដែល កំពុងដំណើរការ ដែលជាកត្តានាំឲ្យទូរស័ព្ទ របស់អ្នកមានប្រតិបត្តិការយឺតយ៉ាវ”។

Marc បានបន្តទៀតថា “មនុស្សមួយចំនួន បានសួរខ្ញុំថាតើ ការធ្វើវិធីមួយនេះ បានផលប្រយោជន៍អ្វី ហើយបើតាមគំនិតរបស់ខ្ញុំ វិធីមួយនេះគឺបាន លុបចោលនូវ RAM ដែលមិនបានប្រើប្រាស់ នៅលើទូរស័ព្ទអ្នក នោះមានន័យថាវា បានចូលទៅបិទចោល នូវកម្មវិធីផ្សេងៗ ដែលកំពុងតែដំណើរការដោយឥតប្រយោជន៍ នៅលើទូរស័ព្ទដៃរបស់អ្នក។ ម្យ៉ាងវិញទៀតខ្ញុំ ធ្លាប់បានសាកល្បង មកហើយឃើញថា តិចនិកថ្មីមួយនេះ ពិតជាបានផលល្អមែន”។

តោះនៅចាំអីទៀត សម្រាប់អ្នកដែលកំពុង តែជួបបញ្ហាទាក់ទងនឹង ទូរស័ព្ទ iPhone ដើរយឺតនោះ អាចសាកល្បងវិធីងាយមួយនេះបាន៕


តិចនិកថ្មីដ៏សាមញ្ញ ក្នុងការជួយឲ្យ iPhone របស់អ្នកមានដំណើរ លឿនជាងមុន

ប្រភព៖ Metro

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]