ភ្នំពេញ ៖ យ៉ាងហោចណាស់ កម្មការិនី ចំនួន ១៩នាក់ បានរងរបួសធ្ងន់ស្រាលហើយ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកអង្គស្នួលភ្លាមៗ កាលពី រសៀលថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១២ ប្រហែលម៉ោង ៣ និង ២០នាទី បន្ទាប់ពីពួកគេបានជិះរ៉ឺម៉កម៉ូតូ ក្រឡាប់ធ្លាក់ប្រឡាយ ស្ថិតនៅលើកំណាត់ ផ្លូវក្រាលគ្រួសក្រហម ក្នុងភូមិទួលលៀប សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។

យោងតាមមន្ដ្រីនគរបាលមូលដ្ឋាន បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹង ថា កម្មការិនីដែលរងរបួសទាំង១៩នាក់ក្នុង នោះរបួសធ្ងន់ ៤នាក់ គឺជាកម្មការិនី បម្រើ ការងារនៅរោងចក្រជីមលី ហើយរស់នៅ ឃុំម្កាក់ និងឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្ដ កណ្ដាល ។ មន្ដ្រីនគរបាលមូលដ្ឋានបានបន្ដ ថា មុនពេលគ្រោះថ្នាក់កើត ឡើង កម្មការិនី បានចេញពីរោងចក្រ ហើយជិះរ៉ឺម៉កម៉ូតូ ឆ្ពោះទៅផ្ទះរបស់ខ្លួន ប៉ុន្ដែ ពេលបើកទៅ ដល់កន្លែងកើតហេតុ ស្រាប់តែកង់រ៉ឺម៉កខាង ឆ្វេងបែក បណ្ដាលឱ្យ រ៉េចង្កូតធ្លាក់ក្នុងប្រឡាយ រងរបួសធ្ងន់ស្រាលតែម្ដងទៅ ។

បច្ចុប្បន្ន ជនរងគ្រោះទាំងអស់បាន និង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកអង្គស្នួល ប៉ុន្ដែពុំមានកម្មការិនីណា ម្នាក់ រងគ្រោះថ្នាក់ដល់អាយុ ជីវិតនោះទេ៕

ដោយ ៖ សេង ឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិនិងជួយ Share នៅលើ Facebookរបស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]