កូរ៉េខាងត្បូង៖ សមាជិកក្រុម 2NE1 នាង Park Bom បានធ្វើឲ្យឆាក ការប្រគុំតន្រ្តី និងប្រគល់ពានរង្វាន់ MAMA ប្រចាំឆ្នាំ ២០១៥ ស្ទើរបាក់ដំបូលធ្លាក់មកក្រោម ដោយសារសម្រែកហ៊ោរកញ្ជ្រៀវ អបអរសារទរវត្តមានឥតព្រាងទុក របស់នាង កាលពីយប់មិញនេះ។

វត្តមានជាលើកដំបូង ក្រោយបាត់មុខជាង១ឆ្នាំ របស់នាង Park Bom បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងកម្មវិធីផ្សាយផ្ទាល់ Mnet Asia Music Award 2015 នៅទីក្រុងហុងកុង។ ជាដំបូងនាង CL បានបង្ហាញការសម្តែងដំបូងគេ ជាមួយបទចម្រៀងទោលរបស់នាង បន្ទាប់មកដល់វគ្គ surprised stage សមាជិកក្រុម 2NE1 ទាំងអស់បានបង្ហាញខ្លួន ដោយយឺតៗ ម្តងម្នាក់ ដោយចាប់ផ្តើមពីនាង Sandara Park ក្រោយមកស្រាប់តែវត្តមានសមាជិក ទី៣ គឺនាង Park Bom ក៏បានបង្ហាញខ្លួន លេចធ្លោពីក្រោមឆាកមក ធ្វើឲ្យទស្សនិកជន ហ៊ោរស្ទើរបាក់ដំបូងឆាកតែម្តង។ បើទោះបីជាពេលនោះមើលទៅនាង Bom ហាក់ភ្លេចក្បាច់រាំខ្លះៗ ក៏ប៉ុន្តែការសំដែង នៅតែមានភាពរលូន និងសប្បាយរីករាយ។

គួរបញ្ជាក់ផងដែរថា នាង Park Bom បានបាត់វត្តមាន និងបញ្ឍប់រាល់សកម្មភាព សម្តែងទាំងអស់ តាំងពីពាក់កណ្តាលឆ្នាំ ២០១៤ មកម្ល៉េះ។ សមាជិកដែលមានអត្តចរិត ដូចជាកូនក្មេងម្នាក់នេះ បានបែកធ្លាយព័ត៌មានថា ធ្លាប់ជាប់ពាក់ព័ន្ធ ក្នុងករណីប្រើប្រាស់គ្រឿងញៀន នៅពេលដែលនាងនៅក្មេង កាលនៅសហរដ្ឋអាមេរិក។ ចាប់ពីបែកធ្លាយព័ត៌មានដូចនេះ Park Bom ក៏បាត់វត្តមានសូន្យឈឹង រហូតមកដល់យប់មិញនេះ៕

សូមទស្សនាវីដេអូនាទី 4:00

ប្រភព Koreaboo

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]