ជប៉ុន៖ ទិដ្ឋភាពស្តែងដ៏គួរឲ្យព្រឺព្រួចមួយ ត្រូវបានថតជាប់ដោយកាមេរ៉ា ឃើញស្រមោលសស្ទង់ៗ ដែលមនុស្សភាគច្រើនយល់ថា វាគឺជាព្រលឹងខ្មោចរបស់កុមារម្នាក់ ដែលកំពុងអណ្តែតទៅមក នៅគេហដ្ឋានមួយកន្លែង ក្នុងប្រទេសជប៉ុន។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ទិដ្ឋភាពស្តែងៗនេះ ថតបានដោយបុរសម្ចាស់ផ្ទះផ្ទាល់ មុនពេលត្រូវបានបង្ហោះ ចូលបណ្តាញសង្គមហ្វេសប៊ុក និងទទួលបានការ ចុចមើល ជាង ៦០០,០០០ដងឯណោះ។

សំរាប់លោក Masahiro ដែលជាម្ចាស់ផ្ទះ និងជាអ្នកថតផ្ទាល់ មិនបានសម្តែង ភាពភ័យខ្លាចអ្វីឡើយ ផ្ទុយទៅវិញគាត់មានភាពរីករាយខ្លាំង លើសដើមទៅវិញ។ លោកបញ្ជាក់ថា “ខ្ញុំធ្វើបានសម្រេច ក្នុងការថតយកព្រលឹងខ្មោចកូនក្មេងនេះ ហើយខ្ញុំជឿថាវានឹងនាំសំណាងមកឲ្យខ្ញុំ ម្យ៉ាងវិញទៀត អ្នករាល់គ្នាដែលបានឃើញ ក៏នឹងអាចមានសំណាងផងដែរ”។

គូសបញ្ជាក់ផងដែរថា​ មូលហេតុដែលធ្វើឲ្យលោក Masahiro មានភាពរីករាយបែបនេះ ក៏ព្រោះតែរឿងព្រេង ដ៏ល្បីល្បាញមួយ នៅក្នុងប្រទេសជប៉ុន បានតំណាលថា អ្នកដែលបានឃើញព្រលឹងខ្មោចកូនក្មេង ឬហៅថា Zashiki Warashi នោះពួកគេនឹងអាចទទួលបានសំណាងល្អ ជាច្រើនត្រឡប់មកវិញ។ ហើយបើមានព្រលឹងខ្មោចណាមើលទៅដូចជាកូនក្មេង អាយុចាប់ពី ៥ទៅ៦ឆ្នាំ នៅក្នុងផ្ទះណា គ្រួសារនោះទាំងមូលនឹងជួបតែសំណាងល្អ។ តែទន្ទឹមនឹងនោះដែរ ក៏មានការបញ្ជាក់ថា វាក៏អាចនាំឲ្យមានភាពខូចខាតខ្លះៗ នៅក្នុងផ្ទះផងដែរ៕


រូបរាងខ្មោចកុមារ ដែលត្រូវលោក Masahiro ថតបាននៅក្នុងផ្ទះរបស់គេ

វីដេអូខាងក្រោម គឺបានបង្ហាញពីរូបរាង នៃព្រលឹងខ្មោចកូនក្មេង ដែលត្រូវថតបាន៖

ប្រភព៖ Mirror

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]