ខេត្តកំពត ៖ កម្លាំងនគរបាលស្នងការខេត្តដឹកនាំចុះបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ ម៉ៅ ចន្ទ័មធុរឹទ្ឋ ស្នងការនគរបាលខេត្ត និងដឹកនាំ សម្របសម្រួលដោយលោក ខៃ សម្ផ័ស្ប ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀន មួយកន្លែងក្នុងផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទុង ដោយឃាត់ខ្លួនជន សង្ស័យបាន៤នាក់ ក្នុងនោះមានមុខ សញ្ញាមេខ្លោងម្នាក់ និងអ្នកប្រើប្រាស់៣នាក់ រួមនិងវត្ថុតាងថ្នាំញៀន ៨កញ្ចប់តូច និងវត្ថុតាងសម្ភារ ចែកចាយ និងជក់មួយចំនួន ។ ក្រៅពីថ្នាំញៀន និងសម្ភារប្រើប្រាស់ និងជក់ថ្នាំញៀន កម្លាំងសមត្ថកិច្ចបាន ឆែកឆេរក្នុងផ្ទះ និងក្រៅផ្ទះជនសង្ស័យ បានប្រទះឃើញម៉ូតូមិនប្រក្រតីចំនួន ៣គ្រឿង និងអាវម៉ូតូ ព្រមទាំងកាងម៉ូតូជាច្រើន ទៀតដែលលាក់ ក្នុងផ្ទះជនសង្ស័យជាមេខ្លោងជួញដូរគ្រឿង ញៀនទៀតផង ។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ចន្ទ័មធុរឹទ្ឋ បានឲ្យដឹងថា លោកចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នេះ រយៈពេល២ថ្ងៃ(២៩-៣០ វិច្ឆិកា២០១៥) ចាប់បានវត្ថុតាងគ្រឿងញៀន ហើយយើងប្រទះ ឃើញវត្ថុតាង បទល្មើសករណីប្លន់ម៉ូតូ និងកាច់កម៉ូតូ ជាករណីដែលកម្លាំង សមត្ថកិច្ចកំពុងតែធ្វើការស៊ើបអង្កេត យ៉ាងដុតដៃដុតជើងផងដែរ ។ លោកបន្តទៀតថា កាលពីយប់ថ្ងៃទី២៩ វិច្ឆិកា ២០១៥ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនប្រើប្រាស់ គ្រឿងញៀនបានម្នាក់ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាព ប្រាប់មុខសញ្ញាមេខ្លោងម្នាក់ទៀត ពេលនោះលោកបានបញ្ជាឲ្យលោកវរសេនីយត្រី លក ញ៉ាវ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងសមត្ថកិច្ចដោយ សហការជាមួយលោក ខៃ សម្ផ័ស្ប ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្ត ចុះបង្ក្រាបដល់ទីតាំងសំបុកជួញដូរតែម្តង ពេលនោះយើងចាប់ឃាត់ ខ្លួនបានមេខ្លោងម្នាក់ និងជនសង្ស័យ ២នាក់ទៀតដែលកំពុងប្រើប្រាស់ ព្រមទាំងប្រមូលបាន វត្ថុតាងថ្នាំញៀន និងវត្ថុតាងដែលសង្ស័យ ជាសម្ភារប្លន់ផងដែរ ។
ជនសង្ស័យទាំង៤នាក់មាន ១-ឈ្មោះ តឹង គឹមសែន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ចាប់ឃាត់ខ្លួន នៅយប់ថ្ងៃទី២៩ វិច្ឆិកា ២០១៥, ២-ឈ្មោះ ហ៊ិន ដារ៉ូ ភេទប្រុសអាយុ១៧ឆ្នាំ មានទីលំនៅភូមិបើន ឃុំល្អាង ស្រុកដងទង់, ៣-ឈ្មោះ សន សុភា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិត្រពាំងបី ឃុំល្បើក ស្រុកឈូក និង ៤-ឈ្មោះ ហ៊ីម ធូ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ជាមេក្លោងជួញដូរថ្នាំញៀន និងជាមុខសញ្ញាសង្ស័យ ករណីប្លន់ និងកាច់កម៉ូតូ ដែលសមត្ថកិច្ចកំពុង ស៊ើបអង្កេត និងស្រាវជ្រាវមុខសញ្ញាខាង លើយ៉ាងដុត ដៃដុតជើងប៉ុន្មានថ្ងៃបន្ត បន្ទាប់នេះផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ សមត្ថកិច្ចកំពុងធ្វើការសាកសួរនៅការិយាលយ័ព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្ត ដើម្បីវែកមុខសញ្ញា ជនល្មើសក្នុងករណីប្លន់បន្តទៀត ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]