ភ្នំពេញៈ កញ្ញា ឌួង ហ្សូរីដា ត្រូវបានគេចាត់ទុកថា ជាពិធីការិនីសម្បូរវោហារលេចធ្លោខ្លាំង ប្រចាំពិភពសិល្បៈក្នុងចំណោម ពិធីការិនីល្បី អ្នកនាង គង់ សុជាតិ និង អ្នកនាង យុគ ចិន្តា ថ្មីៗនេះត្រូវបានអ្នកលេង បណ្តាញទំនាក់ទំនងសង្គម Facebook ធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើនាង ខណៈដែលនាងបានបង្ហាញវត្តមាន ចូលរួមធ្វើជាពិធីការិនី ក្នុងកម្មវិធីផ្លូវការមួយ កាលពីកន្លងទៅ ថានាងប្រើភាសាបរទេសស្តាប់មិនបាន និងស្នើរទៅដល់អ្នករៀបចំកម្មវិធីឈប់អញ្ជើញ ពិធីការិនីរូបនេះឡើងកម្មវិធីតទៅទៀត ។

នៅពេលថ្មីៗនេះមានម្ចាស់ Account Facebookមួយដែលមានឈ្មោះថា Venghav Heng II បានសរសេររិះគន់នាងចំៗថា «តារាគេនិយាយអង់គ្លេសឡើងឡូយ រីឯតារាឯងវិញនិយាយអង់គ្លេសឡើងយ៉ាប់ ហើយខំប្រឹងនិយាយកាច់តុងស្ទើរស្តាប់មិនបាន។ ខំរៀនបន្ថែមទៀតណាហ្សូ ដើម្បីកុំឲ្យខ្មាស់គេដូចលើកនេះ ហើយក៏មិនមែនទើបតែម្តងនេះដែរ គឺច្រើនដងហើយនិយាយស្តាប់មិនបានបែបនេះ…»និងសាររិះគន់ជាច្រើនទៀត ។

តារាសម្តែង និងជាពិធីការិនីរូបស្អាតកូនកាត់ឡាវ កញ្ញា ឌួង ហ្សូរីដា បានយក Comment ដែលគេរិះគន់នាងមកបង្ហោះ និងបានសរសេរសារតបត បញ្ចេញយោបល់ផ្ទាល់ខ្លួន ជាភាសាខ្មែរថា « ទង្វើដែលមនុស្សមួយចំនួនកំពុងបង្កើតឡើង ដោយមានចេតនាចង់បំផ្លាញ អាជីពរបស់ខ្ញុំមួយនេះ វារឹតតែកើនរំលឹកអោយខ្ញុំខិតខំ និង ប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យមានការស្រឡាញ់គាំទ្រ ពីមហាជនឲ្យកាន់តែច្រើន...! ពីមុនអ្នកគាំទ្រខ្ញុំភាគច្រើនជាមនុស្សចាស់ មានចំណេះដឹង និង ពូជពង្សល្អ ព្រោះគេគិតថាភាសា នៃការប្រើប្រាស់របស់ខ្ញុំអាចទទួលយកបាន ប៉ុន្តែបើមនុស្សមានកម្រិតមួយចំនួន ច្រើនតែថាអញ្ចេះអញ្ចុះ ព្រោះពូជគាត់អត់ធ្លាប់ឮទេដឹង?» ។

តារាស្រីដែលមានរហស្សនាមថា ជាខ្លាញីប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍រូបនេះ បានសរសេរសារទៀតថា «មិនអីទេបង ខ្ញុំជាមនុស្សរបស់មហាជន រមែងមានអ្នកស្អប់ និងស្រលាញ់ជារឿងធម្មតា សូម្បីតែសម្តេចតេជោ លោកខិតខំប្រឹងកសាងជាតិគ្រប់យ៉ាង ហើយតែនៅតែគេជេរលោក ចុះទម្រាំខ្ញុំនោះ ? មានតែមនុស្ស៣នាក់ស្អប់ខ្ញុំ ហើយបង្កើត Acc ថ្មីៗម្នាក់តែ10 ទៅឃើញហើយ ...! សម័យនេះសោះ បើខ្ញុំចង់តបត មិនពិបាកទេ តែសួរថាធ្វើដើម្បីអី ? បើហ្វូងឆ្កែឆ្មាហ្នឹងវាឆ្កួតហើយ អោយវាបន្តទៀតចុះ...! មាសសុទ្ធមិនខ្លាចភ្លើងទេ...! បន្តការព្រុះទៀតចុះ ...! តែសូមចាំថាការច្រណែនរបស់អ្នកឯង គឺជាការបង្ហាញអំពីភាពអន់ខ្លួនឯង ដែលធ្វើមិនដូចមនុស្ស ដែលខ្លួនកំពុងតែរិះគន់នោះទេ" ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា