ខេត្តបាត់ដំបង ៖ បុរស​ជា​មន្ត្រី​យោធា​ម្នាក់​ ត្រូវ​ប្រជាពលរដ្ឋនិង​ម្ចាស់​ផ្ទះ​​នាំ​គ្នា​ព្រួត​វាយ​រហូត​ដល់​​ស្លាប់ បន្ទាប់​ពី​​​បុរស​​នោះ​បាន​​យក​ដំបង​១​​សំរុកចូល​ក្នុង​ផ្ទះ​បុរស​​​ម្នាក់ ​ធ្វើ​ឱ្យផ្អើល​ឆោឡោ​​ដល់​អ្នកជិត​ខាង​​ស្មាន​តែ​​ជា​ចោរ ​​ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាល​ពី​​វេលា​ម៉ោង​០១ និង​៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទិ​២៨ វិច្ឆិកា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ភូមិក​ញ្ចាំ ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​យឹ​ម សុផល អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​យោធា​នៅ​អង្គភាព​កងពលតូច​លេខ​៥២ ។ ចំណែក​ម្ចាស់ផ្ទះ​ឈ្មោះ​ឆាយ បុល អាយុ​៣២​ឆ្នាំ ។ ទាំង២នាក់គេមិនទាន់ដឹងថា មាន​ទំនាស់​អ្វីនោះទេ ខណៈ​សមត្ថ​កិច្ច​កំពុង​ធ្វើ​ការ​សាកសួរ ។

ប្រភព​បន្ត​ថា នៅ​វេលា​​កើតហេតុ​ខាងលើ បុរស​យឹ​ម សុផល បាន​កាន់ដំបង​១​ដើរ​សំរុកចូល​​ក្នុងផ្ទះ​ឈ្មោះ​ឆាយ បុល និង​​បាន​ប្រវាយ​ប្រតប់​គ្នា ​ដោយ​គេ​មិនដឹងថា ​មានរឿង​អ្វី​នោះ​ទេ ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ស្មាន​តែ​​ជា​ចោរ ក៏​នាំ​គ្នា​ចេញ​មក​ព្រួត​វាយ និង​កាប់​ឈ្មោះ​យឹ​ម សុផល រហូត​ដល់​ស្លាប់​តែ​ម្តង ។ បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​លើ​ករណី​នេះ ដោយ​បាន​ឃាត់​មនុស្ស​២​នាក់​ទៅសាកសួរ​ផង​ដែរ ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]