ម៉ាឡេស៊ី៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់ ត្រូវបានល្បីពេញអនឡាញ ព្រោះតែស្នេហាស្មោះស័្មគ្រ ជាមួយនឹងបុរសកំសត់ទ្រព្យ។

យោងតាមគេហទំព័របរទេសមួយ បានឲ្យដឹងថា ប្តីប្រពន្ធមួយគូ នៅម៉ាឡេស៊ី បានធ្វើឲ្យ អ្នកលេងអនឡាញរំភើបចិត្ត ព្រោះតែស្នេហាផ្អែមល្ហែមរបស់ពួកគេ។ បើនិយាយពីរឿងរ៉ាវដ៏កំសត់ របស់លោក Jayden ដែលជាស្វាមី របស់នារីស្រស់ស្អាត នាង Tiffany គឺរូបគាត់ គ្មានប្រាក់សន្សំ ហើយសូម្បីតែឡានផ្ទាល់ខ្លួនក៏គាត់គ្មានដែរ។ ហើយគាត់ត្រូវឡើងជិះឡានក្រុង  ពេលទៅធ្វើការ ជារៀងរាល់ព្រឹក។

ប៉ុន្តែទោះបីជាយ៉ាងណា នាង Tiffany នៅតែនៅជាមួយរូបគាត់ ហើយនាងមិនដែល ចង់បែកបាក់គ្នាម្តងណានោះទេ គឺមានតែជួយជម្រុញ និងលើកកម្លាំងចិត្ត ដល់រូបគាត់បន្ថែមទៀត។ ដោយសារតែនាង Tiffany ជាសសរដ៏រឹងមាំមួយ សម្រាប់លោក Jayden  បានធ្វើឲ្យរូបគាត់ ខិតខំធ្វើការ និងរកលុយបានយ៉ាងច្រើន។

ចំពោះលោក Jayden  និងនាង Tiffany  បានរស់នៅជាមួយគ្នា អស់រយៈពេល៣ឆ្នាំ មុនពេល លោក Jayden បានសុំនាងរៀបការ ឯមាត់សមុទ្រ នៅទីក្រុងកូឡាឡាំពួរ  នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ហើយកាលពីខែមីនា ឆ្នាំនេះ ពួកគេក៏បានថតរូបរៀបការ នៅតៃវ៉ាន់ផងដែរ។

ជាមួយគ្នានោះដែរ ពួកគេតែងបង្ហោះរូបថតផ្អែមល្ហែមដាក់គ្នា ក្នុងបណ្តាញសង្គមហ្វេសប៊ុក ជារឿយៗ ជាមួយនឹងក្តីស្រឡាញ់ និងការដឹងគុណរបស់គាត់ ទៅកាន់នាង Tiffany ។ ហើយនាពេលបច្ចុប្បន្ននេះ ពួកគេក៏បានបើកហាងទូរស័ព្ទមួយកន្លែង និងថែមទាំងពួកគេ មានលទ្ធភាព អាចប្រើរបស់របរសុទ្ធតែម៉ាកល្បីៗទៀតផង ដូចជា​ Burberry និង Polo Ralph Lauren ជាដើម៕











រូបថតរបស់ លោក Jayden និងនាង Tiffany 

ប្រភព lollipop
ដោយ៖ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]