មណ្ឌលគិរី៖ ចៅសង្កាត់រមនា ក្រុងសែនមនោរម្យ បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ បើកម៉ូតូទៅបុករថយន្តឈ្នួល នៅម៉ោង ៩ និង១០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ មុខរមណីយដ្ឋានចំការកាហ្វេ តាមបណ្ដោយផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុលោកចៅសង្កាត់ បានបើកម៉ូតូរបស់ខ្លួន ចេញពីទីរួមខេត្តមណ្ឌលគិរី  បំណងយកគុយទាវទៅឲ្យកូននៅផ្ទះ។ លុះដល់ចំណុចកើតហេតុ លោកចៅសង្កាត់ ក៏បានបើកម៉ូតូក្នុងល្បឿនលឿន ដើម្បីវ៉ារថយន្ត ក៏បានបុកជាមួយរថយន្តសាំយ៉ុង បើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យលោកចៅសង្កាត់បាក់ក និងបាក់ជើងទាំងសងខាងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

លោក វ៉ាន់ ទិត្យ នាយការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា លោកចៅសង្កាត់រមនា ដែលបានស្លាប់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ ឈ្មោះ រ៉យ ត្រើន ជាជនជាតិដើមភាគតិចព្នង អាយុ៤៨ឆ្នាំ ចំណែកម្ចាស់រថយន្តសាំយ៉ុង ឈ្មោះ តឹម សុខខេង ភេទប្រុសអាយុ៣២ឆ្នាំ ។ បច្ចុប្បន្នរថយន្ត និងម៉ូតូ ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថិកិច្ចបានយកទៅ រក្សានៅស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី ដើម្បីដោះស្រាយបន្ត៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]