កំពង់ស្ពឺ ៖ រថយន្ដចំនួន ៤គ្រឿង បាន បើកបុកបន្ដកន្ទុយគ្នា លើកំណាត់ផ្លូវជាតិ លេខ៤ ត្រង់គីឡូម៉ែត្រលេខ ៤០ ភូមិអង្គ សេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្ដកំពង់ ស្ពឺ កាលពីវេលាម៉ោង ៥ ល្ងាច ថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០១២ ដោយសារតែរថយន្ដតូរីស ដែលបើកមុខគេ បានទុចនឹងគោដើរឆ្លងផ្លូវ បណ្ដាលឱ្យអ្នកបើករថយន្ដកូរ៉ូឡា ដែលបុក ពីក្រោយគេបង្អស់ រួមទាំងអ្នកដំណើរក្នុង រថយន្ដរងរបួសស្រាល ។

យោងតាមមន្ដ្រីនគរបាល ចរាចរណ៍ជើង គោកនៃស្នងការដ្ឋាននគរបាល ខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបាន កើតឡើង នៅពេលរថយន្ដតូរីសមួយគ្រឿង ពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្របនឹងសត្វគោមួយក្បាល កំពុងដើរឆ្លង កាត់ផ្លូវ ពេលនោះអ្នកបើករថយន្ដតូរីសបាន ជាន់ហ្វ្រាំងបង្ខំ បណ្ដាលឱ្យរថយន្ដ ៣គ្រឿង ទៀត បុកបន្ដគូថ។ មន្ដ្រីនគរបាលចរាចរណ៍ ជើងគោកបានបន្ដថា ខណៈរថយន្ដតូរីស ឈប់យ៉ាងទាន់ហន់ ដោយសារសត្វគោឆ្លង កាត់ ពេលនោះរថយន្ដកាមរីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q 2788 បុកពីក្រោយ បណ្ដាលឱ្យខ្ទេចផ្នែកខាងមុខ រួចហើយរថយន្ដប្រភេទតូយ៉ូតាមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2M 1348 បើកមក បុកគូថរថយន្ដកាមរី ហើយភ្លាមៗនោះ រថយន្ដកូរ៉ូឡាពណ៌សមួយគ្រឿង ពាក់ស្លាក លេខ ភ្នំពេញ 2C 4034 ដែលបើកមកពី ក្រោយ បុកគូថរថយន្ដតូយ៉ូតា បណ្ដាលឱ្យ អ្នកបើករថយន្ដកូរ៉ូឡា និងអ្នករួមដំណើរ ម្នាក់ទៀត រងរបួសស្រាល ។

យោងតាមមន្ដ្រីនគរបាល ចរាចរណ៍ខាង លើបានឱ្យដឹងទៀតថា ក្រោយកើតហេតុ ភ្លាមៗ ម្ចាស់រថយន្ដតូរីសបានបើកគេចខ្លួន ដោយមិននៅទទួលខុសត្រូវនោះទេ ខណៈ រថយន្ដ៣ គ្រឿង ត្រូវបានមន្ដ្រីចរាចរណ៍ ជើងគោក នាំយកទៅរក្សាទុកដើម្បីធ្វើការ ដោះស្រាយបន្ដ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]