ជីវិតគូស្នេហ៍មួយគូ ដែលត្រូវរស់ នៅដាច់ឆ្ងាយពីគ្នាពិតជាមិន ងាយស្រួលទេ ក្នុងការរក្សាទំនាក់ទំនង ភាពផ្អែមល្ហែមចំពោះ គ្នាទៅវិញទៅមក ប៉ុន្តែលោក Soeuk Li និងអ្នកនាង Danbi Shin បានប្រើវិធី ថតរូបច្នៃប្រឌិត ថ្មីមួយដែលធ្វើ ឲ្យស្នេហារវាង អ្នកទាំងពី ហាក់ដូចជា នៅកៀកកិត ស្អិតរមួត នឹងគ្នារហូត។

លោក Soeuk Li រស់នៅក្នុង ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ខាងត្បូង ជាមួយនឹងគូស្នេហ៍ អ្នកនាង Danbi Shin មានទីលំ នៅ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ហើយកន្លែងទាំង ពីរនេះមានពេល វេលាខុសគ្នាដល់ ទៅ១៤ម៉ោងឯណោះ។ តែទោះជាយ៉ាងណា ក៏ពួកគេទាំងពីរ នៅតែរក្សា ទំនាក់ទំនងឲ្យ នៅរឹងមាំដដែល ដោយការថត រូបតាមវិធីសាស្រ្តច្នៃប្រឌិតថ្មីមួយ ដែលហៅថា "ពាក់កណ្តាល បូកពាក់កណ្តាល"។ ការថតរូបគូស្នេហ៍ ពាក់កណ្តាល បូកពាក់កណ្តាល នេះតម្រូវឲ្យ គូស្នេហ៍ទាំងពីរ ថតរូបរបស់ពួក គេរៀងៗខ្លួន ក្នុងមួយថ្ងៃៗ ហើយបញ្ចូល រូបរបស់ពួកគេ ទាំងពីរម្នាក់ពាក់ កណ្តាលដាក់បញ្ចូលគ្នា។

យោងតាមប្រភព ព័ត៌មានមួយ បានបង្ហាញថា ការថតរូប បញ្ចូលគ្នានេះ ចង់បង្ហាញថា បើទោះជាគូស្នេហ៍ ទាំងពីរឃ្លាតឆ្ងាយពីគ្នាប៉ុណ្ណា ក៏ពួកគេហាក់ ដូចជានៅជា មួយគ្នាដដែល។ លើសពីនេះទៅទៀត ការថតរូបបែប នេះក៏បង្ហាញពីការប្តេជ្ញាចិត្ត ចំពោះក្តីស្រលាញ់ រវាងអ្នកទាំង ពីរផងដែរ។










ប្រភព៖ Singaporeseen

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]