ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ ក្រុមហ៊ុន LDI Enterprise Ltd. (មជ្ឈមណ្ឌល នាឡិកាស្វីស និងជប៉ុន) ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខ នូវនាឡិកាដៃម៉ាក CASIO ដែលរួមមាន៖ G-Shock Baby G, Edi Fice, Protrex និង Sheen បានសហការជាមួយក្រុមហ៊ុន CASIO របស់ប្រទេសជប៉ុន បានធ្វើសន្និសិទសារព័ត៌មាន ប្រកាសបើកនូវកម្មវិធី “SHOCK THE WORLD ភ្នំពេញ 2015” ដែលជាកម្មវិធីលំដាប់ ពិភពលោករបស់ G-SHOCK។

កម្មវិធីដ៏ធំនេះមានការ ចូលរួមពីភ្ញៀវកិត្តិយសសំខាន់ៗដូចជា លោកស្រី គួច លីគាវ អគ្គនាយិកា ក្រុមហ៊ុន LDI ENTERPRISE Ltd. (មជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន) លោក គួច ណាវ នាយកប្រតិបត្តិ ក្រុមហ៊ុន LDI ENTERPRISE Ltd. (មជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន) លោក Atsushi Yamaoka នាយកគ្រប់គ្រងទូទៅផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុននាឡិកា CASIO ប្រទេសជប៉ុន លោក KIKIO IBE អ្នកបង្កើតនាឡិកាម៉ាក G-SHOCK ទូទាំងរាជធានីភ្នំពេញ។ ក្រៅពីបទបង្ហាញនូវ កម្មវិធីលំដាប់ពិភពលោកនេះ ក្រុមហ៊ុន LDI ENTERPRISE Ltd. (មជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន) និងក្រុមហ៊ុន CASIO របស់ប្រទសជប៉ុន ក៏បានដាក់បង្ហាញ នាឡិកាដៃ៣ម៉ូដ ដែលមានលក្ខណៈ ពិសេសជាមួយ រចនាបថបែបខ្មែរដូចជា៖

រចនាបថទី១៖ មានលក្ខណៈក្បាច់ខ្មែរ ដែលមានការច្នៃម៉ូដជាពិសេស ពីក្រុមហ៊ុន CASIO សម្រាប់ប្រទេសកម្ពុជា ដែលរំលេចនូវ ក្បាច់រចនាបែបបុរាណ តែទាន់សម័យទៅតាម បច្ចុប្បន្នកាល ធ្វើឲ្យម៉ូដ នាឡិកាពោរពេញដោយលក្ខណៈពិសេស និងគួរឲ្យទាក់ទាញ ជាពិសេសពីក្រុមហ៊ុន CASIO សម្រាប់ប្រទេសកម្ពុជា ដែរ។

រចនាបថទី២៖ នាឡិកាមានការច្នៃម៉ូដបែបតន្រ្តី ដែលមានពណ៌ស ច្នៃរំលេចទៅដោយអក្សរភ្លេង រីណោតភ្លេង ចំរុះពណ៌ ធ្វើឲ្យម៉ូដនាឡិកានេះ មានភាពទាក់ទាញបែបយុវវ័យ គួរឲ្យស្រលាញ់ពេញចិត្ត ជាពិសេស សម្រាប់អ្នកដែលនិយម ចូលចិត្តវិស័យចម្រៀង។

រចនាបថទី៣៖ មានការរចនាពិសេស តំណាងឲ្យប្រទេសកម្ពុជា ដែលប្លែកពីនាឡិកាផ្សេងៗ ពីព្រោះ នាឡិកានេះ បានច្នៃ រំលេចទៅដោយ ទង់ជាតិកម្ពុជា ដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ជាពិសេសបង្ហាញពីភាពរឹងមាំ របស់សុភាពបុរសទៀតផង។

ក្នុងកម្មវិធីនោះដែរ លោក​ KIKUO IBE ដែលជាបិតារបស់នាឡិកា G-SHOCK ក៏បានធ្វើបទបង្ហាញ ពីប្រវត្តិនិង ការបង្កើតនាឡិកាដៃ G-SHOCK ដល់ភ្ញៀវកិត្តិយសទាំងអស់។ អ្វីដែលកាន់តែពិសេសទៀតនោះ ក៏មានវត្តមានអញ្ជើញ ចូលរួមរបស់កំពូលតារាចម្រៀង ២រូបគឺលោក ឆន សុវណ្ណរាជ និងកញ្ញា ឱក សុគន្ធកញ្ញា ក្នុងកម្មវិធីសន្និសិទសារព័ត៌មាន ព្រឹត្តិការណ៍ពិភពលោក “SHOCK THE WORLD ភ្នំពេញ 2015” នេះផងដែរ៕





បញ្ចូលអត្ថបទដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា