ឥណ្ឌា៖ មនុស្សភាគច្រើនចូលចិត្តជ្រើសរើសសូដា និងកូកា ទទួលទាន ព្រោះថាវាមានរសជាតិ ផ្អែមជក់ ចិត្ត ហើយកាន់តែឆ្ងាញ់ ពិសេសនៅពេលវាត្រជាក់តែម្តង។


ទិដ្ឋភាពនៅកន្លែងផលិតកូកា ក្លែងក្លាយ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កូកាកូឡា គឺជាផ្នែកមួយនៃភេសជ្ជៈ ដែលលក់ ដាច់បំផុតក្នុងពិភពលោក ហើយទទួលបា​នប្រាក់ចំណេញ ជាច្រើនដែលមិនអាចប្រកែកបាន តែជាអកុសល នៅប្រទេសឥណ្ឌា បែរជាមានរោងចក្រក្រោមដី ដែលធ្វើឡើងដោយជនខិលខូចមិនគោរព ច្បាប់ បានបិតដបភេសជ្ជៈទាំងនេះសារជាថ្មី ហើយលក់កូកាកូឡា ក្លែងក្លាយទាំងនេះ ទៅឲ្យអតិថិជន ដែលមិនបានដឹង ទទួលទាន ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពពួកគេជាខ្លាំង។

តាមប្រភពដដែលបានឲ្យដឹងថា ពួកជនឆបោកទាំងនេះ បានប្រមូលយកដប និងស្លាកយីហោ របស់ភេសជ្ជៈទាំង នោះ ដោយយកដប ទាំងនោះទៅលាងទឹក និងសម្អាតចេញ មុនពេលចាក់អាហារមាន ជាតិពណ៌ និងម្សៅ ដែលធ្វើឲ្យមានរសជាតិ ចូលទៅក្នុងនោះ។ ហើយបន្ទាប់មកទៀត គឺគេធ្វើឲ្យវាមានសម្ពាធ ដោយបញ្ចូលឧស្ម័នចូលដប មុនពេលបិត ភ្ជាប់វាឡើងវិញ។ រួចរាល់ហើយ គេចាប់ផ្តើមវេចខ្ចប់វាយ៉ាងស្អាត ធ្វើឲ្យដូច កូកាកូឡា និងស្ព្រាយ មែនទែន ដើម្បីយកទៅលក់នៅ ក្នុងទីផ្សារផងដែរ៕






ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]