ភ្នំពេញ៖ តារាសម្តែងប្រុស រូបសង្ហារ លោក​រតនៈ​ ពិសិដ្ឋ បានបកស្រាយភ្លាមៗ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយលេចលឺរឿង ដែលមហាជន បានគិតថារូបលោកបានស្លាប់។

កាលពីប៉ុន្មានថ្ងៃមុននេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការការចែកចាយ រូបថតស្លាប់ របស់លោក រតនៈ ពិសិដ្ឋ យ៉ាងព្រោងព្រាត ដោយរូបគាត់ ត្រូវបានគេគ្របក្រណាត់ស នៅក្នុងមន្ទីរពេទ្យ ជាមួយនឹងទឹកមុខស្លេកស្លាំងទៀតផង។

បន្ទាប់ពី លោក រតនៈ ពិសិដ្ឋ បានឃើញរូបថតបែបនេះ ដែលកំពុងល្បីពេញហ្វេសប៊ុករួចមក លោកក៏ចេញមុខបដិសេធភ្លាមៗតែម្តង ហើយថែមទាំងសរសេរសារមួយថា​ "Morning bat. ខ្ញុំចង់ប្រាប់ដល់ មិត្តភក្តិក្នុងFacebook ទាំងអស់ ដែលបានឃើញរូបភាព និងសកម្មភាព របស់ខ្ញុំថតកាលពីម្សិលមិញ ព្រមទាំងមានសារព័ត៌មានដែលចុះផ្សាយថា លោក រតនៈ វិសិដ្ធ ស្លាប់មែនឬទេ? ដែលមានមិត្តភក្តិជាច្រើនបានChat មកសួរនាំ និងCall...ខ្ញុំចង់ប្រាប់ថា ទាំងនេះជាឈុតសម្តែងតម្រូវឲ្យស្លាប់ទេ សូមកុំគិតយល់ច្រលំ និងសូមអរគុណមិត្តភក្តិ ទាំងអស់ដែលបារម្ភ និងសួរសុខទុក្ខ"




ឈុតឆាកសម្តែង ជាស្លាប់ របស់ លោក រតនៈ ពិសិដ្ឋ៉





ប្រភព ហ្វេសប៊ុក
ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]