ភ្នំពេញ៖ ប្តីជាមន្ត្រីយោធាម្នាក់ បានសម្លាប់ប្រពន្ធរបស់ខ្លួន រួចហើយយកសាកសព របស់នាង ទៅចាក់សាំងដុតចោល នៅក្នុងពាងទឹក បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ យ៉ាងខ្លាំង និងគួរឲ្យរន្ធត់ នៅយប់ថ្ងៃទី១៣ រហូតដល់ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ស្ថិតនៅផ្ទះកើតហេតុ ផ្ទះលេខ២៤៧ ផ្លូវលំ ភូមិប៉ាយាប ក្រុម១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទឹម សោភា អាយុ៣៤ឆ្នាំ មុខរបរ គក់ជេដី រីឯប្តីកំណាច មានឈ្មោះ សុង ទូច អាយុ៤៨ឆ្នាំ មុខរបរជាមន្រ្តីយោធា រស់នៅផ្ទះលេខ ៤៥៧ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

មន្រ្តីនគរបាលបានបញ្ជាក់ថា កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ ទី១២ ខែវិច្ឆិកា ជនបង្ក និងជនរងគ្រោះ មានការឈ្លោះប្រកែកគ្នា យ៉ាងខ្លាំង ហើយពេលនោះបុរសជាប្តី បានដើរចេញមកក្រៅ ដោយប្រាប់អ្នកជិតខាងថា រូបគេសម្លាប់ប្រពន្ធ បាត់ទៅហើយ តែអ្នកជិតខាងមិនជឿថា ជាការនិយាយលេង ទើបនៅយប់មិញនេះ បង្កការភ្ញាក់ផ្អើល តែម្តង។ ប៉ុន្តែសពស្រ្តីរងគ្រោះ បានខ្លោចបាត់ទៅហើយ ក្រោយពីជនដៃដល់ ជាប្តីចាក់សាំងដុតនោះ។

នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ កម្លាំងនគរបាលជំនាញ និងនគរបាលមូលដ្ឋាន បានចុះទៅផ្ទះកើតហេតុ ដើម្បីធ្វើកោសល្យវិច័យសពស្រ្តីរងគ្រោះ និងតាមស្រាវជ្រាវ ចាប់ខ្លួនបុរសជាប្តី៕










សូមទស្សនាវីដេអូខាងក្រោម៖

ប្រភពវីដេអូ ៖ ហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]