ជប៉ុន៖ ភោជនីយដ្ឋានមួយកន្លែង បានល្បីល្បាញនៅលើបណ្តាញសង្គម ដោយសារតែនៅទីនោះ មិនមែនមានតែម្ហូបដ៏ឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែមានទាំងចំណីអារម្មណ៍ប្លែកៗថែមទៀតផង។

ភោជនីដ្ឋានសាច់អាំងបាប៊ីឃ្យូ Macho Niku Ebisu នៅទីក្រុងតូក្យូ បានជួលបុគ្គលិកកំពូលសង្ហារ ដែលមានសាច់ដុំធំៗ មកបំរើសេវាកម្ម និងចម្អិនសាច់ជូនភ្ញៀវថែមទៀតផង។

បើតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អ្វីដែលភោជនីដ្ឋាន Macho Niku Ebisu ទាក់ទាញភ្នែកភ្ញៀវ ពេលចូលទៅទទួលទានអាហារ ជាលើកដំបូងនោះ គឺបុរសសាច់ដុំជាច្រើនអ្នក បានធ្វើការបំរើភ្ញៀវយ៉ាងរាក់ទាក់ ហើយពួកគេបានសម្តែងជូន ដំណើរការនៃការចម្អិនសាច់ជូនភ្ញៀវ ជាលក្ខណៈបែបសិល្បៈ ថែមទៀតផង។ 

មិនតែប៉ុណ្ណោះ ភ្ញៀវដែលទៅទទួលទានសាច់អាំង នៅភោជនីយដ្ឋានខាងលើ ថែមទាំងអាច កុម្ម៉ង់ឲ្យបុរសៗអ្នកបំរើសេវាទាំងនោះ ធ្វើកាយវិការសាច់ដុំទៅតាមការចង់បាន និងអាចប៉ះស្ទាបសាច់ របស់ពួកគេបានផងដែរ៕

តោះ! ចង់ដឹងយ៉ាងនោះសូមទស្សាបណ្តុំរូបថតខាងក្រោមនេះ៖














ប្រភព Lollipopsg

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]