រាជធានីភ្នំពេញ ៖ មាន​ករណី​គ្រោះ​ថ្នាក់​​ចរាចរណ៍​មួយ​​បាន​កើតឡើង​​ទាំង​ព្រឹក​​រវាង​រថយន្ត​ ឆ្លាម​ និង​បាឡែន​បុក​គ្នា​​នៅ​ចំណុច​​កែង​ផ្លូវ​លេខ​៩០​និង​៦១ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌ​ដូន​ពេញ ​ដែល​បង្ក​​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​កា​ល​ពីវេលា​ម៉ោង​​៦​និង​៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​​៥ សីហា ២០១២ ​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​​រង​របួស​ជើង និង​ខូច​ខាត​រថយន្ត ។

ប្រភពព័ត៌​មាន​ឱ្យ​សមត្ថ​កិច្ច​ដឹង​ថា ​មុន​​ពេល​កើត​ហេតុ​​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី​​បាឡែន​ បើក​តាម​បណ្តោយ​ផ្លូវ​លេខ​៦១ ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​ លុះ​មក​ដល់​​កែង​ផ្លូវ​លេខ​​៩០ ស្ថិត​ក្នុង​សង្កាត់​​វត្ត​ភ្នំ​ ខណ្ឌ​ដូន​ពេញ ​ស្រាប់​តែ​​មាន​រថយន្ត​ម៉ាក​​កាមរី​ឆ្លាម​ ពណ៌​ខ្មៅ ​ដែល​​បើក​ក្នុង​ល្បឿន​លឿន​​លើ​កំណាត់​ផ្លូវ​លេខ​៩០ បុក​ចំហៀង​កង់​ខាង​ឆ្វេង​ពេញ​ទំហឹង បណ្តាល​​ឱ្យ​រថយន្ត​បាឡែន​​​ជ្រុល​ឡើង​ទៅ​លើ​ចិញ្ចើ​មផ្លូវ​មុខ​ហាង​លក់​គុយ ​ទាវ ​រីឯ​រថយន្ត​​កាមរី​ឆ្លាម​​វិញ បែរ​ក្បាល​​ទៅ​ទិស​ខាង​ជើង និង​ខូច​ខាត​​ផ្នែក​ខាង​មុខ​ធ្ងន់ ហើយ​ក្នុង​ហេតុ​ការណ៍​​នេះ បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ដើរ​លក់​វែន​តា​រង​របួស​ជើង​ខាង​​ស្តាំ​​ត្រូវ​ បាន​បញ្ជូន​ទៅ​មន្ទីរ​​ពេទ្យ​កាល់​ម៉ែត​ផង​ដែរ ។ ​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​​បាន​និយាយ​ថា ​អត្ត​សញ្ញាណ​ម្ចាស់​រថយន្ត​ទាំង​ពីរ​មិន​ត្រូវបាន​គេ​បង្ហាញ​​ឱ្យ​ស្គាល់​​ ​នោះ​ទេ ហើយ​ភាគី​ខាង​រថយន្ត​ឆ្លាម​​បាន​អះអាង​ថា រូប​គេ​បើក​​បរ​រថយន្ត​លឿន​បន្តិច​ដោយ​ប្រញាប់​ជូន​កូន​ទៅ​មន្ទីរពេទ្យ​គន្ធ ​បុប្ផា ព្រោះ​កូន​មាន​ជំងឺ​​ចម្លែក​​​ហើយ​ម្ចាស់​រថយន្ត​នេះ​បាន​យល់​ព្រម​ចេញ​សំណង ​ឱ្យ​ម្ចាស់​​រថយន្ត​បាឡែន​​ចំនួន​៣០០​ដុល្លារ និង​សង​ដល់​ស្ត្រី​​ម្នាក់​ដែល​រង​​របួស​ជើង​ទៀត​ផង​​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]