រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​​​ឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​១០ និង​៤៤​នាទី​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៥ នេះ ស្ថិត​នៅ​ទី​តម្កល់សព​ក្នុង​វត្ត​ទឹកថ្លា សព​ស្ត្រី​ដែល​ជិះ​រថយន្ត​បុក​តូប​អ្នកលក់​ហ្គា​ស បណ្តាល​ឱ្យ​ផ្ទុះ​ឆេះ​រថយន្ត​ខ្ទេច និង​ស្លាប់​ខ្លួន​ទៀត គឺ​មក​ដល់​ពេល​នេះ មិន​មាន​ឃើញ​វត្តមាន​ម្តាយ និង​ក្រុម​សាច់ញាតិ​នោះ​ទេ ។

ប្រភព​បានឱ្យ​ដឹង​ថា គេ​ឃើញ​មាន​តែ​ក្រុម​មិត្តភក្តិ​របស់​សព​តែ​ប៉ុណ្ណោះ ខណៈ​ដែល​លោក​មេធាវី ពុធ ធា​វី ថា ម្តាយ​របស់​នាង​នឹង​ជិះ​យន្តហោះ​ពី​ប្រទេស​ថៃ​មក​ធ្វើបុណ្យ​បូជា​នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៥ នេះ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]