រាជធានី​ភ្នំពេញ ៖  ពិធី​ការិនី​ដួង ហ្សូ​រី​ដា បាន​ព្រមាន​ជា​សាធារណៈ​ថា នឹង​ចាត់ការ​តាម​ផ្លូវច្បាប់​ចំពោះ​បុរស​ម្នាក់​ដែល​តែងតែ​រំខាន​ជីវិត​ផ្ទាល់ខ្លួន និង​ប្រើ​ពាក្យ​មិន​សមរម្យ​លើ​រូប​នាង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

ការ​ព្រមាន​របស់​ឌួ​ង ហ្សូ​រី​ដា ធ្វើ​ឡើង​ចំពោះ​បុរស​ម្នាក់​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Bro yuth» មាន​វ័យ​ចំណាស់​បន្តិច ដែល​នាង​អះអាង​ថា ជា​មន្ត្រី​យោធា ។ បុរស​នោះ​តែងតែ​ផ្ញើ​សារ​ទៅ​ហ្សូ​រី​ដា ដោយ​ប្រើ​ពាក្យ «​អូន បង​» ថែម​ទៀត​ផង ។

ការ​ប្រើ​ពាក្យ​បែប​នោះ​ធ្វើ​ឱ្យ​ពិធី​ការិនី​នាង​ឌួ​ង ហ្សូ​រី​ដា ខឹង និង​ព្រមាន​ចាត់ការ​តាម​ផ្លូវច្បាប់ ប្រសិនបើ​មិន​ព្រម​ឈប់​ធ្វើ​បែប​នោះ​ទេ  បន្ទាប់​ពី​ព្យាយាម​ឱ្យ​គេ​ឈប់​ម្តង​ជា​ពីរ​ដង​រួច​មក ។

សារ​ដែល​ឌួ​ង ហ្សូ​រី​ដា សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឆ្លើយ​តប​ទៅ​កាន់​បុរស​ម្នាក់​នោះ​មាន​ន័យ​ថា «​សូម​ប្រកាស និង​ជំរាប​ជូន​ដល់​ហ្វែ​ន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា បើ​ឃើញ​រូប​បុរស​ម្នាក់​នេះ «Bro Yuth / Vi Chey / Kiry Buphata» Add ឬ Comment សូម​ប្រុង​ប្រយ័ត្ន ព្រោះ​ពូ​ម្នាក់​នេះ​ប្រហែលជា​កើតរោគ​ចិត្ត ចូល​ចិត្ត​សរសេរ​មមើមមាយ​ម្នាក់ឯង និង​រំខាន​ដល់​គ្រប់ Account ឲ្យ​តែ​មានឈ្មោះ​ឌួ​ង ហ្សូ​រី​ដា ឬ Duong Zorida បើ​ទោះជា​យើង Block គាត់​អស់​ជា​ច្រើន Account ហើយ​ក្តី តែ​គាត់​នៅ​តែ​បន្ត​បង្កើត​ជា​ឈ្មោះ ផ្សេង​ៗ​ជា​ច្រើន​ទៀត ដើម្បី​លេង​ជាមួយ​នាង​ខ្ញុំ ។

កន្លង​មក​យើង​ក៏​ធ្លាប់​សំណូមពរ​ឱ្យ​គាត់​ឈប់​ធ្វើអំពើ​បែប​ហ្នឹង ប៉ុន្តែ​គាត់​នៅ​តែ​បន្ត​អំពើ​រោគ​ចិត្ត​នេះ ហើយ​Call មក​ទូរស័ព្ទ​នៅ​ហាង​កាត់ដេរ មក​រក​ហ្សូ​រី​ដា​ទៀត ។ នេះ​ជា​ការ​ព្រមាន​លើក​ទី​២ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ហើយ​បើ​ពូ​នៅ​តែ​មិន​បញ្ឈប់​ការ Chat Inbox និយាយ​នូវ​ពាក្យ​មិន​គប្បី​មួយ​ចំនួន​ប្រើ​ភាសា​ដូច​ជា​ហ្សូ​រី​ដា គឺជា​ប្រពន្ធ ជា​សង្សារ​របស់​ខ្លួន ពូ​នឹង​ត្រូវ​ប្រឈម​មុខ​តាម​ផ្លូវច្បាប់  ហើយ​ឈប់​យក​រូបថត​ខ្ញុំ​ទៅ​បង្កើត Account Facebook ដទៃ​ទៀត ដើម្បី Chat ជាមួយ​អ្នក​នេះ​អ្នក​នោះ​» ។

កញ្ញា​ឌួ​ង ហ្សូ​រី​ដា បាន​អំពាវនាវ​ថា «​បើ​អ្នក​ណា​ស្គាល់​ក្រុម​គ្រួសារ ប្រពន្ធ​កូនចៅ​ពូ​ម្នាក់​នេះ បម្រើ​ការ​ក្នុង​ជួរ​កង​ទ​ព័​ខាង​ខេត្តកំពង់ស្ពឺ សូម​ជួយ​ប្រាប់​គាត់​ឲ្យ​ប្រៀនប្រដៅ និង​អូស​ទាញ​ពូ​ម្នាក់​នេះ​ផង គាត់​ចាស់​ហើយ ធ្វើ​ចរិត​ថ្លៃថ្នូរ​បន្តិច​ទៅ ក្នុង​នាម​ជា​អ្នក​ការពារ​ទឹកដី​ជូន​ជាតិ កុំ​ឲ្យ​ខូច​ឈ្មោះ​ដល់​ទាហាន​ដទៃ​ទៀត ។ ខ្ញុំ​ដឹង​ថា ការ​បង្ហោះ​របស់ខ្ញុំ​អាច​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​បាត់បង់​ការងារ ឬ​ក៏​ទទួល​រង​ការ​អាម៉ាស់​ខ្លាំង សម្រាប់​គាត់ និង​ក្រុម​គ្រួសារ​គាត់ ប៉ុន្តែ​ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ​ធ្លាប់​ចរចា និង​សុំ​ឲ្យ​គាត់​បញ្ឈប់​ជា​ច្រើន​ដង​ហើយ ប៉ុន្តែ​គាត់​នៅ​តែ​ព្យាយាម​ផ្គើន ហើយ​នៅ​តែ​បន្តសកម្មភាព​ដដែល អំពើ​នេះ​វា​ជះ​ឥទ្ធិពល​អាក្រក់ និង​ប៉ះពាល់​កិត្តិយស ក្នុង​នាម​ខ្ញុំ​ជា​សិល្ប​ការិនី និង​ជា​ស្ត្រី​ខ្មែរ​មួយ​រូប​ក្នុង​សង្គម​អាច​ឲ្យ​យល់​ច្រ​លំដោយ​ប្រការ ផ្សេង​ៗ» ។

បញ្ហា​បែប​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​សម្រាប់​ពិធី​ការិនី​នាង ឌួ​ង ហ្សូ​រី​ដា ។ កន្លង​មក​នារី​ម្នាក់​តាម​រំខាន​ហ្សូ​រី​ដា​ដែរ ដោយ​នាង​ចាត់​ទុក​នារី​ម្នាក់​នោះ​គឺជា​អ្នកគាំទ្រ​យ៉ាង​ងប់ងុល ហើយ​ទំនងជា​នារី​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា ។ ទោះជា​យ៉ាងណា​ក្តី​បញ្ហា​នេះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ បន្ទាប់​ពី​ហ្សូ​រី​ដា​បាន​ព្រមាន​ចាត់វិធានការ​ច្បាប់​ដូច​គ្នា​នេះ​។ រហូត​មក​ដល់​ពេល​នេះ​កញ្ញា​ឌួ​ង ហ្សូ​រី​ដា នៅ​មិន​ទាន់​បង្ហាញមុខ​គូស្នេហ៍ និង​ចូល​រោងការ​ដូច​តារា​ឯទៀត​នៅឡើយ បើ​ទោះបីជា​ពេល​នេះ​នាង​មាន​អាយុ​កាន់តែ​ច្រើន​ហើយ​ក្តី​៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]