ភ្នំពេញ៖ លោក ចា រិទ្ធី កាលពីពេលថ្មីៗនេះ បានបង្ហោះសារមួយ តាមរយ:គណនីបណ្តាញសង្គមហ្វេសប៊ុករបស់លោក ប្រតិកម្មទៅនឹងព័ត៌មាន ចុះផ្សាយដោយទស្សនាវដ្តីក្នុងស្រុកមួយ ដែលបានដាក់ចំណងជើង មិនសំចៃដៃ ដោយបានសរសេរថា៖ «ចា រិទ្ធី អួតមាននារីវ័យក្មេងកំណាន់ចិត្ត មិនក្រោម១០០នាក់»។

ព័ត៌មានមួយនេះបានសាយភាយ ពេញបណ្តាញសង្គម បង្កឲ្យមានរលកពាក្យនិន្ទា បង្កប់កំហឹងរិះគន់ មកលើ លោក ចា រិទ្ធី បណ្តាលឲ្យមហាជន ជេរស្តីមិនសំចៃមាត់ ទើបលោកសំរេចចិត្ត បង្ហោះសារមួយឡើងទាំងហួសចិត្ត ដោយយោងទៅតាមប្រភពព័ត៌មានក្នុងស្រុកមួយថា៖ «ប៉ុន្មានថ្ងៃនេះ មានរឿងមួយដែលធ្វើអោយខ្ញុំហួសចិត្ត។ ខ្ញុំត្រូវគេជេរដោយសារតែទស្សនាវដ្តីមួយ ដែលបានដាក់ចំណងជើងអោយខ្ញុំយ៉ាងសាហាវថា ចា រិទ្ធី អួតថាមាននារីកំណាន់ចិត្តមិនក្រោម ១០០នាក់ ដែលធ្វើអោយអ្នកទស្សនាបានឃើញហើយ ខឹងនឹងខ្ញុំតែម្តង»។

ក្នុងភាពអំណត់មិនតបតតាមភាសាខន្តី លោកបានបន្តថា៖ «តែទោះបីជាយ៉ាងណា ក៏ខ្ញុំមិនខឹងចំពោះអ្នក Comment និងអ្នកដាក់ចំនងជើងទេ ព្រោះអ្នកសរសេរគ្រាន់តែដាក់អោយមានការទាក់ទាញ និងលក់ដាច់ប៉ុណ្ណោះ»។

លោក ចា​ រិទ្ធី បានបកស្រាយបន្ថែមថា៖ «ខ្ញុំសូមបញ្ជាក់ប្រាប់ថា ខ្ញុំពិតជាមិនបាននិយាយអួត ដូចជាចំនងជើងអញ្ចឹងទេ ដូច្នេះសូមបងប្អូនអ្នកអាន ឈប់យល់ច្រលំទៀតទៅ។ សូមអរគុណទុកជាមុន»៕

ប្រិយមិត្ត មានមតិយោបល់យ៉ាងណាដែរ?



ប្រភព៖ FB Cha Rithy

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]