កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗកន្លងទៅនេះ មានការលើកឡើង របស់អ្នកនិយមលេងអុិនធឺណែតភាគច្រើន អំពីបទចម្រៀងនារី ដែលមានការរាំល្អ និងមានឥទ្ធិពលបំផុត សម្រាប់គ្រប់ពេលវេលា គឺបានទៅលើបទចាស់មួយបទរបស់ក្រុម Girl's Generation ជាមួយនឹងវីដេអូនៃការសម្តែង លើឆាកជាលក្ខណៈ Remix យ៉ាងល្អឥតខ្ចោះផងដែរ។

ថ្វីត្បិតតែមកដល់ពេលនេះ ក្រុមចម្រៀងនារីដែលបច្ចុប្បន្ន នៅសល់សមាជិក ៨នាក់ Girl's Generation មានអាយុកាលរាងជ្រេរណាស់ទៅហើយ ប៉ុន្តែបទចម្រៀងថ្មីៗរបស់ពួកគេ នៅមានការគាំទ្រជាហូរហែរ ហើយមិនតែប៉ុណ្ណោះប្រជាជនកូរ៉េខាងត្បូង និងក្រុមចម្រៀងនារីផ្សេងទៀត នៅតែចាត់ទុកពួកគេ ជាក្រុមចម្រៀងនារីគំរូដដែល។ ក្រុមម្ចាស់បទ Lion Heart ដែលទើបតែនឹងឈ្នះពាន ជាហូរហែរកន្លងមកនេះ ត្រូវបានគេមើលឃើញថា មានការសម្តែងបទចម្រៀងមួយបទ នៅក្នុងការប្រគុំតន្រ្តីមួយកាលពីយូរមកហើយ គឺល្អឥតខ្ចោះ ដែលអ្នកនិយមលេងអុិនធឺណែតភាគច្រើន បានចាត់ទុកថាជាបទចម្រៀង និងការសម្តែងល្អបំផុត​ រាល់ពេលណាៗទាំងអស់។

បទ Into The New World (Remix) ដែលក្រុម Girl's Generation បានសម្តែងកាលពីឆ្នាំ ២០០៧ កន្លងទៅនៅក្នុងកម្មវិធីតន្រ្តីរបស់ស្ថានីយ៍ទូរទស្សន៍ MBC Every1 ត្រូវបានគេចាត់ទុកថាល្អបំផុត ដោយសារក្បាច់រាំពិបាក មានភាពលឿន រស់រវើក ហើយត្រូវការភាពស្វាហាប់ និងកំលាំងច្រើន រហូតដល់តារាជំនាន់ក្រោយពិបាកនឹងរាំតាម៕ 

តោះចង់ដឹងបទចម្រៀងនេះ ល្អយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព Koreaboo

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]