ភ្នំពេញ៖ ក្រុមហ៊ុន យូនីលីវើ កម្ពុជា បានរួមសហការជាមួយធនាគារឯកទេស​ វីង និង ក្រុមហ៊ុនទូរស័ព្ទចល័ត សែលកាត នាំមកនូវកម្មវិធីពិសេសធំ បំផុតមិនធ្លាប់មាន ផ្ដល់ជូនដល់អតិថិជន របស់ខ្លួនក្នុង ព្រះរាជាណាចក្រកម្ពុជាឆ្នាំនេះ។


កម្មវិធីពិសេស "សក់ស្អាត ឈ្នះពិតគ្រប់គ្នា!" មានរយៈពេលបីខែ ចាប់ពីខែតុលានេះតទៅ ក្រុមហ៊ុន ធំៗបី បានរួមសហការគ្នា ផ្ដល់ជូនលុយបញ្ចូល ទូរស័ព្ទឥតគិតថ្លៃ សម្រាប់អតិថិជនដែលប្រើប្រាស់ កញ្ចប់សាប៊ូកក់សក់ ក្លៀរ សាន់ស៊ីល និង ប្រព័ន្ធទូរស័ព្ទសែលកាត តាមរយៈ ភ្នាក់ងារវីងវេរលុយ។ អតិថិជនអាចចូលរួមកម្មវិធីនេះ ដោយគ្រាន់តែទិញសាប៊ូកញ្ចប់ ក្លៀរ ឬ សាន់ស៊ីល របស់ យូនីលីវើ ហើយយកសំបកកញ្ចប់ដែលប្រើរួចទៅប្ដូរនៅគ្រប់ភ្នាក់ងារវីងវេរលុយទូទាំងប្រទេស។ សំបកកញ្ចប់ប្រើហើយមួយកញ្ចប់ អាចប្ដូរបានលុយបញ្ចូលទូរស័ព្ទ ៥00រៀល ពីសែលកាត។


អតិថិជនដែលប្រើប្រព័ន្ធសែលកាត អាចប្ដូរសំបកកញ្ចប់បានរហូតដល់ ១០កញ្ចប់ ក្នុងមួយថ្ងៃសម្រាប់ ទូរស័ព្ទមួយលេខ ​ដែលទទួលបានសរុបស្មើនឹង ៥000រៀល សម្រាប់ទូរស័ព្ទ ផ្ញើសារក្នុងប្រព័ន្ធ និង លេងអ៊ីនធើណិត។ ជាមួយកម្មវិធីនេះអតិថិជនទាំងអស់មិនត្រឹមតែទទួលបានសក់ស្អាតទេ ថែមទំាង អស់កង្វល់ពីរឿងបញ្ចូលលុយទូរស័ព្ទទៀតផង។

ថ្លែងប្រកាសការផ្សព្វផ្សាយកម្មវិធី សក់ស្អាត ឈ្នះពិតគ្រប់គ្នា ក្នុងសន្និសីទសារព័ត៌មានថ្ងៃនេះលោក Fredy Ong ដែលជាអគ្គនាយកក្រុមហ៊ុន យូនីលីវើ ​ប្រចាំប្រទេសកម្ពុជា និង ឡាវ បានឲ្យដឹងថា “នេះជាមធ្យោបាយល្អបំផុតដើម្បីរីករាយទទួលបានការផ្ដល់ជូនបន្ថែមដ៏អស្ចារ្យព្រមទាំងទទួលបានស្បែកក្បាលមានសុខភាពល្អ និងសក់ភ្លឺរលោងទៀតផង”។

លោក​ Fredy Ong ក៏បានបន្ថែមទៀតថា “កិច្ចសហការរបស់ក្រុមហ៊ុន យូនីលីវើ កម្ពុជា ជាមួយ វីង និង សែលកាត មានគោលដៅចម្បងគឺ ដើម្បីថ្លែងអំណរគុណដល់អតិថិជនយើង ទាំងអស់ដែលតែងតែគាំទ្រសេវាកម្ម និង ផលិតផលផ្សេងៗគ្នា របស់ក្រុមហ៊ុននិមួយៗ ហើយធ្វើឲ្យក្រុមហ៊ុនទាំងបីក្លាយជាជម្រើសជាទីទុកចិត្តសម្រាប់ប្រជាជននៅកម្ពុជា"៕


អគ្គនាយកក្រុមហ៊ុន យូនីលីវើ លោក Fredy Ong (ខាងឆ្វេង)  តំណាងវីងវេរលុយ (កណ្តាល) និងតំណាងសែលកាត (ខាងស្តាំ) 

ដោយ៖ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]