ភ្នំពេញ : យុវជនម្នាក់ ត្រូវឪពុកម្តាយ និងសាច់ញាតិ កំពុងតាមស្វែងរកខ្លួន ដែលកំពុងបាត់ខ្លួននៅក្នុងទឹក ទន្លេបាសាក់ បន្ទាប់ពីយុវជនរូបនះ លោតទឹកពីលើស្ពាន ព្រះមុនីវង្សចាស់ កាលពីយប់ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១២ ។

តាមមន្រ្តីនគរបាល គោលដៅស្ពានព្រះមុនីវង្ស បានឲ្យដឹងថា យុវជនដែលសាច់ញាតិ កំពុងស្វែងរកនេះ មានឈ្មោះ យុ រដ្ឋា អាយុ ២០ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះរបស់បងប្អូន នៅសង្កាត់ជ្រោយចង្វា ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចនៅគោលដៅស្ពាន បានឲ្យដឹងទៀតថា នៅមុនកើតហេតុ គេឃើញយុវជនរូបនេះ ដើរឡើងពីទិសខាងលិច ពោលគឺធ្វើដំណើរពីគល់ស្ពានអាកាសឡើង មកលើស្ពានព្រះមុនីវង្សចាស់ មកដល់ពាក់កណ្តាលស្ពាន ក៏ឡើងលើបង្កាន់ដៃស្ពាន ហើយហក់ចុះទៅក្នុងទឹកទន្លេព្រោងបាត់ខ្លួន រហូតមកដល់ពេលនេះ ក្រុមគ្រួសារ សាច់ញាតិ នៅមិនទាន់រកឃើញនៅឡើយទេ។

សមត្ថកិច្ចបន្តថា ក្រោយកើតហេតុបន្តិច គេឃើញមានសាច់ញាតិ តាមមកដែរ តែមិនទាន់ គឺយុវជនរូបបានលោត ទៅក្នុងទឹកបាត់ទៅហើយ។

បើតាម សាច់ញាតិ បានឲ្យដឹងថា យុវជនដែលកំពុងបាត់ខ្លួនរូប នេះ មានស្មារតីមិននឹងន ហើយទើបតែមកស្នាក់នៅជាមួយអ៊ុំ នៅសង្កាត់ជ្រោយចង្វាបាន តែប៉ុន្មានខែប៉ុណ្ណោះ ក៏កើត មានករណីនេះកើតឡើង ហើយរហូតមកដល់ពេលនេះ បងប្អូនសាច់

ញាតិ មិនទាន់ដឹងមូលហេតុអ្វីឲ្យ ប្រាកងថា យុវជនរូបនេះមក លោតទឹកនៅលើស្ពានព្រះមុនីវង្ស កើតមានបញ្ហាអ្វី មានវិបត្តិអ្វីនោះទេ៕

ដោយ : ប៉ិច នរ:

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]