ប៉ារ៉ាហ្គាយ៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ បន្ទាប់ពីមានការប្រទះឃើញ នូវសាកសពរបស់ សត្វចម្លែកម្យ៉ាងដែល មិនទាន់មានអ្នកណាស្គាល់ តែត្រូវបានមនុស្សមួយចំនួន យល់ថាវាគឺជាប្រភេតសត្វ ដែលជញ្ជក់ឈាម ធ្វើជាអាហារ ដូចដែលមាននៅក្នុង រឿងព្រេងនិទាន។

ផ្អែកលើប្រភព ព័ត៌មានបានឲ្យដឹងថា សត្វចម្លែកដែល មិនទាន់ដឹងអំពីប្រភេទ និងអំបូរវាច្បាស់លាស់ មួយនេះត្រូវបានគេប្រទះឃើញ ថាបានងាប់អណ្តែតទឹក នៅឯច្រាំងទន្លេមួយ ក្នុងតំបន់ Itapua ភាគខាងត្បូងរបស់ប្រទេសប៉ារ៉ាហ្គាយ។ តែទន្ទឹមនឹងនោះ ក៏មានមនុស្សជាច្រើន យល់ថាវាគឺជា អំបូរប្រភេទសត្វ ដែលមាននៅក្នុងរឿងព្រេង និទានបុរាណ ហៅថា Chupacabra ដែលមានរាងតូច ប៉ុនកូនខ្លាឃ្មុំ ហើយមានបន្លានៅ លើខ្នងរបស់វា និងរស់នៅតាម ទីកន្លែងផ្សេងៗនៃ តំបន់អាមេរិកឡាទីន ហើយពួកវាត្រូវការ ផឹកឈាម ដើម្បីចិញ្ចឹមជីវិត ពោលគឺពួកវាមានលក្ខណៈពិសេស មួយចំនួនដូចទៅនឹង បិសាចជញ្ជក់ឈាមអញ្ចឹងដែរ។


រូបរាងរបស់ សត្វចម្លែកដែលត្រូវបាន គេប្រទះឃើញមួយនោះ

បើយើងមើលតាម រូបភាពនិងវីដេអូ ដែលថតអំពីរូបរាង របស់សត្វចម្លែកនោះ យើងច្បាស់ជាមិន អាចបរិយាយបានថា វាជាប្រភេទសត្វអ្វីឡើយ តែយើងក៏បានឃើញ អវៈយវៈមួយចំនួន ដូចជាដៃ ជាដើម គឺមានលក្ខណៈប្រហែលៗ នឹងមនុស្សយើងបន្តិចបន្តួចដែរ។

ជុំវិញករណីនេះ លោក Javier Medina មន្ត្រីអាជ្ញាធរ ដែលត្រូវបានគេអញ្ជើញទៅធ្វើការពិសោធន៍ ទៅលើសត្វចម្លែកមួយនោះ បាននិយាយថា “បើមើលតាមលក្ខណៈពិសេស របស់វាយើងអាច ធ្វើការសន្និដ្ឋានបានថា វាជាអំបូរពូជសត្វស្វា ក៏ព្រោះតែរូបរាង និងទំហំដៃ ព្រមទាំងជើងរបស់វា។ ប៉ុន្តែបើតាមការពិតទៅ មកទល់ពេលនេះ យើងមិនទាន់អាច បញ្ជាក់បានពិតប្រាកដ ១០០%នៅឡើយទេ ក៏ព្រោះតែផ្នែកមួយចំនួន នៃរាងកាយរបស់វា ត្រូវបានស្អុយរលួយ”។

យ៉ាងណាមិញ សាកសពរបស់សត្វចម្លែក មួយនេះ បានបង្កឲ្យមាន ការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់ធ្វើឲ្យមនុស្ស មួយចំនួនយល់ថា សត្វដែលធ្លាប់តែបានស្គាល់ នៅក្នុងរឿងព្រេងនិទានបុរាណ ពិតជាមានប្រាកដមែន៕


រូបរាង និងទំហំដៃ ដែលមើលទៅដូចជា ដៃរបស់មនុស្ស



រូបភាពសត្វចម្លែក Chupacabra ដែលគេតំណាលពីព្រេងនាយ៖





ប្រភព៖ Mirror

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]