-ជនបង្កជាអនុប្រធាន និង ប្រធានផ្នែក មន្ទីរឃុំឃាំង PJ

ភ្នំពេញ ៖ ជនបង្កបាញ់បោះយ៉ាងអនាធិប តេយ្យ ចំនួន២នាក់ ម្នាក់ជាអនុប្រធានមន្ទីរ ឃុំឃាំង ភ្ញ និងម្នាក់ទៀតមានតួនាទីជា ប្រធានផ្នែកនៃមន្ទីរឃុំឃាំងភ្ញ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថ (អ.ហ)ខណ្ឌចំការ មនឃាត់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង១និង ៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១២ បន្ទាប់ពីជនបង្ក ទាំងពីរនាក់នេះ បានដកកាំភ្លើងបាញ់មួយ គ្រាប់ទម្លាយបន្ទប់ខារ៉ាអូខេជាយដែន ដែល ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការ មន ដោយសារ តែពួកគេខឹងសម្បារនិងនារី បម្រើខារ៉ាអូខេ នៅក្នុងបន្ទប់នោះចេះតែដើរ ចេញចូលមិននៅស្ងៀម និងមិនអង្គុយជាប់ ជាមួយពួកគេដែលជាភ្ញៀវនោះ ។

មេបញ្ជាការអ.ហ ខណ្ឌចំការមន លោក ឃួង សំអុន ដែលបានដឹកនាំកម្លាំងសមត្ថកិច្ច ទៅឃាត់ខ្លួនជនបង្កទាំងពីរនាក់នេះ បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឱ្យដឹងថា ជន បង្កទី១ឈ្មោះសុខ ទិត អាយុ៣០ឆ្នាំ មានតួ នាទីជាអនុប្រធានមន្ទីរឃុំឃាំងPJ រស់នៅ ផ្ទះលេខ៣៦៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការ មន ហើយជននេះ គឺជាអ្នកបាញ់បន្ទាប់ពីខឹង សម្បារនិងនារីខារ៉ាអូខេនោះ ។ ដោយឡែក ជនបង្កម្នាក់ទៀត ដែលជាបក្ខពួករបស់ខ្លួន មានឈ្មោះប្រាក់ នាន អាយុ៣៥ឆ្នាំ មានតួ នាទីជាប្រធានផ្នែកមន្ទីរឃុំឃាំងPJ និងរស់ នៅប្រចាំថ្ងៃក្នុងមន្ទីរឃុំឃាំងនេះតែម្ដង។

មេបញ្ជាការអ.ហរូបនេះ បានបន្ដថា ក្រោយកើតហេតុ និងបន្ទាប់ពីមានសេចក្ដី រាយការណ៍រួចមក កម្លាំងអ.ហ ខណ្ឌចំការ មន បានចុះទៅជួយអន្ដរាគមន៍ ដោយឃាត់ ខ្លួនជនបង្កទាំងពីរនាក់នេះ រួមទាំងដកហូត បានអាវុធខ្លីមួយដើម ម៉ាក Cz75D ដោយ មានគ្រាប់ចំនួន៩គ្រាប់ នៅក្នុងបង់ ។ លោកឃួន សំអុល បានបន្ដថា ក្រោយការ ឃាត់ខ្លួន ជនបង្កដែលមានតួនាទីជាអ្នក មើលការខុសត្រូវអ្នកទោសនៅក្នុងមន្ទីរឃុំឃាំងខាងលើនេះ ត្រូវបានឃុំខ្លួន ជាបណ្ដោះ អាសន្ននៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជ ធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ។ ទាក់ទិនបញ្ហានេះដែរ មេបញ្ជាការរង អ.ហលើផ្ទៃប្រទេស និងជាមេបញ្ជាការ អ.ហ រាជធានីភ្នំពេញ

លោកឧត្ដមសេនីយ៍ ផ្កាយពីរ យ៉ា គឹមអ៊ី មិនទាន់អាចសុំការអត្ថា ធិប្បាយឱ្យលំអិតជុំវិញបញ្ហានេះទេ ខណៈ រូបលោកកំពុងជាប់រវល់ក្នុងកិច្ចប្រជុំមួយ។ គួរកត់សម្គាល់ថា ការប្រើប្រាស់អាវុធ និងការបង្កសកម្មភាពបាញ់បោះយ៉ាងអនា ធិបតេយ្យ ត្រូវបានគេមើលឃើញថា នៅតែ ជាបញ្ហា ហើយជនខ្លះ បានយកអាវុធទាំង នេះ ទៅធ្វើសកម្មភាពខុសច្បាប់ផ្សេងៗ ដូច ជាការបាញ់គំរាមអ្នកផ្សេង ជាពិសេសនៅ ពេលស្រវឹង ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប៉ិច នរៈ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]