ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែតុលា នេះ ជាថ្ងៃមង្គលការរបស់ តារាសម្តែង និងចម្រៀង អ្នកនាង ឈិន សុធារី ជាមួយនិងបុរសសង្ហា លោក សុវណ្ណ មករា សំពះផ្ទឹមតាមប្រពៃណីខ្មែរចប់សព្វគ្រប់ ទើបតែបានមួយថ្ងៃ ស្រាប់តែមានមហាជនជាច្រើន បានធ្វើការរិះគន់ខ្លាំងៗថា មូលហេតុដែលធ្វើឲ្យនាង និងស្វាមី ប្រញាប់ប្រញាលចូលរោងការ ទាំងតក់ក្រហល់បែបនេះ ដោយសារតែភាគីខាងស្រី ត្រូវគេសង្ស័យថា មានផ្ទៃពោះមុនរៀបការ ។

ក្រោយពីតារាសម្តែង និងជាអតីតពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ អ្នកនាង ឈិន សុធារី បានដឹកដៃអតីតគូស្នេហ៍ លោក សុវណ្ណ មករា ចូលរោងការតាមប្រពៃណីខ្មែរ កាលពីថ្ងៃម្សិលមិញនេះ គេសង្កេតឃើញថាមានវត្តមាន ភ្ញៀវកិត្តិយសទាំងប្រុសស្រី អញ្ជើញចូលរួមអបអរសាទរ យ៉ាងច្រើនកុះករ និងមានអ្នកសារព័ត៌មាន ចូលទៅផ្តិតយករូបភាព នៅក្នុងពិធីនោះ យ៉ាងច្រើនសន្ធឹកសន្ធាប់ ។

ទន្ទឹមនឹងពិធីមង្គលការ ទើបតែបានបញ្ចប់ ហើយរង់ចាំថ្ងៃរៀបចំ កម្មវិធីកាត់ចំណងដៃ នៅកាំបូឌីយ៉ាណា នៅថ្ងៃទី២៩ ខែតុលា ខាងមុខនេះ ស្រាប់តែមានមហាជនជាច្រើន បានធ្វើការរិះគន់អ្នកនាង ឈិន សុធារី ចំៗថា នាងរៀបការទាំងមានកូន នៅក្នុងផ្ទៃប្រមាណ ៣-៤ខែហើយ។ ដោយអ្នកគាំទ្រ និងតាមដានទស្សនា ពិធីមង្គលការរបស់នាងជាច្រើន បានលាន់មាត់គ្រប់ៗគ្នាថា ពោះកូនក្រមុំ ហាក់ដូចជាមើលទៅធំ និងគិតថា នាងមានផ្ទៃពោះ មុនរៀបការ ។ 

ពាក់ព័ន្ធទៅនឹងការរិះគន់ថា តារាស្រី អ្នកនាង ឈិន សុធារី មានផ្ទៃពោះមុនរៀបការនេះ គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង ទៅតារាស្រីរូបនេះ ដើម្បីសាកសួរបានទេ។ តែទោះជាយ៉ាងណា យើងនៅរង់ចាំការបកស្រាយ ពីកូនក្រមុំថ្មោងថ្មីរូបនេះ នៅពេលក្រោយ ដោយក្ដីរីករាយ។

ទោះជាយ៉ាងណា LookingTODAY មិនអាចសន្និដ្ឋានបានទេ ថាតើការរិះគន់របស់ ក្រុមអ្នកលេង ហ្វេសប៊ុក ខាងលើនេះ ជាចេតនាមួយច្រណែនឈ្នានីសនាង ក្នុងរឿងអ្វីមួយ ឬនាងមានផ្ទៃពោះពិតប្រាកដនោះទេ ពោលគឺអាស្រ័យទៅលើមហាជន ជាអ្នកវិនិច្ឆ័យទៅចុះ ។ ប៉ុន្តែយ៉ាងណាមិញ LookingTODAY សូមជូនពរឲ្យអ្នកទាំងពីរ មានសុភមង្គល ស្រឡាញ់គ្នាដល់ចាស់កោងខ្នង ខាំចេករបូតខាំពោតរបេះ និងរក្សាក្ដីស្នេហ៍នេះ ជាអមតៈនិរន្តរ៍រៀងទៅ..៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]