ទាហានថៃ ក្នុងកងពលពិសេស លេខ 1532 បានត្រូវជនប្រដាប់អាវុធអ៊ីស្លាម មួយក្រុមធ្វើការលួចបាញ់ប្រហារ នៅពេលដែលទាហានទាំងនោះកំពុងជិះល្បាតតាមផ្លួវ Mayo Road ក្នុងខេត្ត Pattani ប្រទេសថៃភាគខាងត្បូង។ ហេតុការនេះកើតឡើងនៅព្រឹកថ្ងៃសៅរ៍ ទី ២៨ ខែ កក្កដា ឆ្នាំ ២០១២ ។

ទាហានថៃ ៦ នាក់ជិះល្បាតលើម៉ូតូលឿន ៣ គ្រឿង ខណៈពេលដែលក្រុមប្រដាប់អាវុធលើសពី ១០ នាក់ក្នុងរថយន្ត Pickup បីគ្រឿងបើកពីក្រោយ និង បាញ់ប្រហារឥតប្រណី លើទាហាននៅលើម៉ូតូមិនដឹងខ្លួន ។ ទាហាន ៤ នាក់ស្លាប់នៅនឹងកន្លែង ចំណែកឯ ២ នាក់ទៀតរងរបួសធ្ងន់។

តំបន់ភាគខាងត្បូងថៃ តែងតែមាន អំពើហិង្សា និង ការបាញ់ប្រហារដោយសារជម្លោះរវាង រដ្ឋាភិបាលថៃ និង ក្រុមផ្តាច់ខ្លួនអ៊ីស្លាម នៅខេត្ត Pattani ។​ ការវាយប្រហារតាមរថយន្ត Pickup កើតមានជារឿយៗ ។

ក្រោយពីការបាញ់ប្រហារ ក្រុមប្រដាប់អាវុធ ប្រឹងប្រែងប្រមូលយកសម្ភារៈ និង អាវុធពីទាហានដែលដេកស្លាប់ ។ សូមប្រិយមិត្តផ្ដល់មតិពីហេតុការណ៍នេះ។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]