បរទេស៖ នាពេលកន្លងទៅនេះ ក្រុមហ៊ុន Google បានផ្តល់នូវ ភាពងាយស្រួល ដល់ឲ្យអ្នកប្រើប្រាស់ Browser “Chrome” ដោយបង្កើតឲ្យមាន រូប “Speaker” បង្ហាញនៅលើ Tab ដើម្បីបង្ហាញថា Tab នោះ ជាប្រភពនៃសម្លេង ដែលវាអាច ឲ្យអ្នកប្រើប្រាស់ កំណត់ ឬបានដឹង យ៉ាងឆាប់រហ័ស និងងាយស្រួលបំផុត។


រូប “Speaker” បង្ហាញនៅលើ Tab : បញ្ជាក់ថា Tap នោះ ជាប្រភពនៃសម្លេង

ទោះបីជាយ៉ាងណាក៏ដោយ វាក៏នៅតែមិនទាន់ ងាយស្រួលគ្រប់គ្រាន់ សម្រាប់អ្នកប្រើប្រាស់ឡើយ។ ឧទាហរណ៍ថា អ្នកបានបើក Tab ដែលជាប្រភពនៃសម្លេង ចាប់ពី ២ ឡើងទៅ ឬ នៅលើ Tab ទាំង២នោះ អ្នកបានបើក ស្តាប់ចម្រៀង និងទស្សនាវីដេអូ នៅលើ YouTube ពេលនោះ អ្នកនឹងទទួលបាន សម្លេងរំខាន ពីចម្រៀង និងវីដេអូ ទាំង២នោះ ក្នុងពេលតែមួយ ដូច្នេះអ្នកប្រាកដជា ធ្វើការផ្លាស់ប្តូរ Tab ដោយចុចទៅ Tab ណាមួយ ដើម្បី Pause ឬ បិទសម្លេង ដែលនេះហើយ គឺជាបញ្ហា។

យ៉ាងណាមិញ អ្នកមិនចាំបាច់ព្រួយបារម្ភ ចំពោះបញ្ហាដ៏តូចនេះទេ ដោយសារតែ Browser “Chrome” ជំនាន់ចុងក្រោយបង្អស់ (Version 46) របស់ក្រុមហ៊ុន Google ដែលទើបតែមកដល់នេះ នឹងអនុញ្ញាត ឲ្យអ្នកប្រើប្រាស់ អាច Mute ឬបិទសម្លេង Tab ណាមួយ បានយ៉ាងងាយស្រួលបំផុត ដោយគ្រាន់តែចុច Right-Click នៅលើ Tab នោះ រួចជ្រើសរើស ពាក្យថា “Mute Tab” ជាការស្រេច។ (ដូចរូបខាងក្រោម)


ចុច Mute ឬបិទសម្លង នៅលើ Tab ទី៣

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនយក្ស ខាងផ្នែកបច្ចេកវិទ្យា Google នេះ បានធ្វើការសាកល្បង ចំពោះលក្ខណៈពិសេសថ្មីនេះ អស់រយៈពេល ជិត១ឆ្នាំមកហើយ ខណៈពេលនេះ អ្នកប្រើប្រាស់ អាចប្រើវាបាន ដោយគ្រាន់តែ ធ្វើការ Update Browser “Chrome” របស់អ្នក ទៅជំនាន់ចុងក្រោយបង្អស់ (Latest Version ឬ Version 46) តែប៉ុណ្ណោះ៕

ដើម្បីឆែកមើល ថា Browser “Chrome” របស់អ្នក ស្ថិតនៅជំនាន់ចុងក្រោយបង្អស់ ឬអត់៖



ដើម្បីដោនឡូត Browser "Chrome" សូមចុចទីនេះ

ប្រភព ៖ Mashable

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]