ខេត្តបន្ទាយមានជ័យៈ ប្តី អាយុ៣២ឆ្នាំ ញៀនថ្នាំម្នាក់ ត្រូវបានប្រពន្ធចាស់អាយុ៤០ឆ្នាំប្តឹងនគបាល ឲ្យចាប់ខ្លួន បន្ទាប់ពីប្រើហឹង្សា វាយធ្វើបាប នាងគ្មានលស់ថ្ងៃ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១២ នៅចំណុច ម្តុំរ៉ារថភ្លើងស្ថិតនៅ ភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នគរបាលការិយា ល័យកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ នីវ ចក់ អាយុ៣២ឆ្នាំ រស់នៅភូមិ សង្កាត់ខាងលើជាកម្មករ។

នគរបាលបានបន្តថា ជនរងគ្រោះជាប្រពន្ធឈ្មោះ ពេជ្រ សូនី អាយុ៤០ ឆ្នាំ បានរៀបរាប់ប្រាប់ថា ចាប់តាំងពី នាងបានចាប់ដៃគ្នាជាប្តីប្រពន្ធ និងគ្នាជាមួយនិង ប្តីក្មេងនេះមក នាងមិនដែលមានសេចក្តីសុខនោះទេ ព្រោះប្តីរបស់ខ្លួនតែងតែលួចទៅជក់ថ្នាំញៀនជាមួយមិត្តភក្តិរហូត ពេលត្រឡប់មកផ្ទះវិញតែងតែវាយធ្វើបាប នាងជាញឹកញាប់មិនសូវខានឡើយ ដោយនាងរងរបួសសុះសាច់ទ្រាំនឹងទង្វើសាហាវព្រៃផ្សៃ លេងបានក៏សម្រេចចិត្តប្តឹង ឲ្យសមត្ថកិច្ចជួយតែម្តងទៅ។

 

នៅចំពោះមុខសមត្ថកិច្ច សួរនាំឈ្មោះ នីវ ចក់ បានរូបគេពិត ជាបានវាយប្រពន្ធពិត ប្រាកដមែនប៉ុន្តែមិនបានវាយ ធ្ងន់ធ្ងរទេ ដោយរូបគេប្រច័ណ្ឌ ប្រពន្ធសុំមើល លេខទូរស័ព្ទ ក្រែងមាន មនុស្សប្រុសទូរស័ព្ទមកនាង ហើយប្រពន្ធមិនឲ្យមើលទើបផ្ទុះហឹង្សាដាក់គ្នាតែម្តង៕

ដោយ ៖ ប៊ុន សំណាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]