ខេត្ត​កោះ​កុង​​​​​ ៖ ​បុរស​ម្នាក់​​ឈ្មោះ​សោម វិសាល ​អាយុ​​២៨​ឆ្នាំ ​ជា​អ្នក​​ចាំ​ចម្ការ​​ ​​​នៅ​ភូមិ​​អូរ​ជ្រៅ ​ឃុំ​បឹង​​ព្រាវ ស្រុក​​ស្រែ​អំបិល ​​ត្រូវ​បាន​​សមត្ថ​កិច្ច​​​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​​ឃាត់​ខ្លួន​​កាល​ពី​ ​វេលា​ម៉ោង​​១២​ថ្ងៃ​​ត្រង់​​ថ្ងៃ​ទី​​៣១ កក្កដា ​​នៅ​​ក្នុង​ចម្ការ​​ត្រង់​ចំណុច​​ខាង​លើ​​បន្ទាប់​​ពី​សមត្ថ​កិច្ច​​មាន​កា ​រសង្ស័យ​​លើ​បុរស​​​រូប​នេះ​​ចេះ​តែ​​យក​ឯក​សណ្ឋាន​​យោ​ធា​​មាន​​ពាក់​ សក្តិ​​៤​ព្យួរនៅ​ក្នុង​រថយន្ត​​របស់​ខ្លួន​ ​ម៉ាក​​កូរ៉ូ​ឡា​ ពណ៌​​ស និង​ពាក់​​ស្លាក​លេខ​ខេម​រ​​ភូមិ​ន្ទ​​០២.​២.៨៩៧៦​ ទៀត​ផង ។

​បន្ទាប់​​ពី​​ធ្វើ​ការ​​ឃាត់​ខ្លួន​​បុរស​រូប​​នេះ រួច​ហើយ​ធ្វើ​ការ​​ឆែក​ឆេរ​​ក្នុង​រថយន្ត​​ឃើញ​មាន​​អាយ​កូម​​ចំនួន​២ ​មួក​យោ​ធា​ចំនួន​​២ និង​​ខ្នោះដៃ​​១នៅ​ក្នុង​រថយន្ត​ ប៉ុន្តែ​​ពេល​សមត្ថ​កិច្ច​​ស្វែងរក​​អត្ត​សញ្ញាណ​​​សម្គាល់​​ខ្លួន​ ឬ​អង្គ​ភាព​​ដែល​បុរស​​រូប​នេះ​​បំពេញ​ភារក​ិច្ច​ ទើប​ដឹង​ថា​​ជា​ទាហាន​​ក្លែង​​បន្លំ​ ។ ​នៅ​ចំពោះ​​មុខ​​សមត្ថ​កិច្ច​​កង​រាជអាវុធ​​ហត្ថ​​ខេត្ត​​ បុរស​​រូប​នេះ​​បាន​សារភាព​ថា ​​រូប​គេ​​​បានយក​ប្រាក់​​ចំនួន​​៥០០​ដុល្លារ​​ទៅ​​ឱ្យ​ឈ្មោះ​​ម៉ាប់ ​នៅ​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ទិញ​​ឈ្មោះ​បម្រើ​​ការងារ​​​ជា​យោធា​​សក្តិ​៤​ ហើយ​ឯក​សណ្ឋាន​​នេះ​ឈ្មោះ​​ម៉ាប់​ ជា​អ្នក​ផ្តល់​​ជូន​ ប៉ុន្តែ​ពេល​នេះ​ឈ្មោះ​​ម៉ាប់ បាន​​គេច​ខ្លួន​​បាត់​​ហើយ​ សមត្ថ​កិច្ច​​កំពុង​​ស្វែង​រក​​​​ចាប់​ខ្លួន​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]