ភ្នំពេញ៖ មន្ដ្រីនគបាលនគបាល បានឲ្យដឹងថា យ៉ាងហោចណាស់ មានបុរសចំនយន០៣នាក់ ក្នុងនោះ មាន០៣នាក់ ជាសិស្សសាលា ត្រូវបានចាប់ជាបន្ដបន្ទាប់ នៅពេលដែលពួកគេ ផ្តុំគ្នាសេពគ្រឿងញៀន។

លោក ម៉ក់ ហុង អធិការនគបាលខណ្ឌសែនសុខ ថ្លែងថា ក្រុមនេះត្រូវបានឃាត់ខ្លួន កាលពី វេលាម៉ោង១០និង១៥នាទីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១២ នៅចំណុចផ្លូវលំ មួយ ស្ថិតក្នុងភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅពេលដែលគេនាំគ្នាផ្ដុំគ្នាជក់ ថ្នាំញៀន។ ជាមួយនិងដកហូតបាន ក្រាមពណ៌សថ្លា ឬហៅថា ថ្នាំញៀនចំនួន ០៣កញ្ចប់តូច ម៉ូតូម៉ូតូម៉ាកសេ ១២៥ ស្លាកលេខ ភ្នំពេញ 1J-5947 មួយគ្រឿង និងម៉ូតូម៉ាកគុបពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ ១ភ.៥៩២៧ មួយគ្រឿង។

លោកអធិការ បញ្ជាក់ទៀតថា បុរសដែលត្រូវចាប់ខ្លួនទាំងនោះទី១.ឈ្មោះ ឈិន សារិន អាយុ២៧ឆ្នាំ ទី២.សំ ចំរើន អាយុ២៧ឆ្នាំ អ្នកទាំង២ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ ជួលក្នុងសង្កាត់ទឹកថ្លា ទី៣.ឃុន ហ៊ានអាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួល គោគ ទី៤.ឯក ផាន្នី អាយុ១៨ឆ្នាំ ជាសិស្សស្នាក់នៅ ក្នុងភូមិញ្រំងឈូក ទី៥.យ៉ុន សុខគា អាយុ១៨ឆ្នាំ ជាសិស្ស រស់នៅសង្កាត់ទឹកល្អក់ និងទី៦.ឈ្មោះសួន វិមាន អាយុ២៧ឆ្នាំ ជា និសិ្សត ស្នាក់នៅម្ដុំ សរឡា៕

ដោយៈជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]