ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរស​ម្នាក់​​ផឹក​​ស្រវឹង​មាន​ទំនាស់​​ពាក្យ​សម្តី​​ជា​មួយ​អ្នក​ផឹក​ស៊ី​​ ជុំ​គ្នា​រហូត​ប្រើ​ហិង្សា​​ ​ចាប់​ក្បាល​​គូ​ទំនាស់​​បោក​ទៅ​នឹង​គ្រែ​ឈើ​ បណ្តាល​ឱ្យ​​សន្លប់ កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៣១ កក្កដា ២០១២ ​​នៅ​ចំណុច​ភូមិ​អូរ​ឫស្សី ​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត។

​លោក​វរ​សេនីយ៍​ត្រី​អ៊ុំ ​សុផល​ អធិ​ការ​​នគរ​បាល​ក្រុង​ប៉ោយប៉ែត​ឱ្យ​ដឹង​ថា ​បុរស​​ដៃ​ដល់​​ឈ្មោះ​នៅ ភា អាយុ​៣៦​ឆ្នាំ ​នៅ​ភូមិ​កើត​ហេតុ​​ខាង​លើ​​ ចំណែក​ជន​រងគ្រោះ​​ឈ្មោះ​​ឡាច សារិទ្ធ ​ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់​នៅភូមិ​អូរ​នាង សង្កាត់​ផ្សារ​កណ្តាល ត្រូវ​ជន​ដៃ​ដល់​​ចាប់​ក្បាល​​បោក​ទៅ​នឹង​គ្រែ​ឈើ​ចំនួន​៤​ទៅ​៥​ដង បណ្តាល​ឱ្យ​​សន្លប់​ធំ ។ ចំពោះ​​មុខ​​សមត្ថ​កិច្ច​ជនសង្ស័យ​​បាន​សារ​ភាព​ថា រូបគេ​ពិត​ជា​​បាន​​ប្រើ​ហិង្សា​ ដោយ​ចាប់​ក្បាល​របស់​ឈ្មោះ​ឡាច សារិទ្ធ ​បោក​ទៅ​នឹង​គ្រែ​ឈើ​នោះ​មែន ខណៈ​​ដែល​ពួក​គេ​ទាស់​ពាក្យ​សម្តី​ជា​មួយ​គ្នា។

លោក​អធិការ​​នគរបាល​ក្រុង​​​បន្ត​ថា បច្ចុ​ប្បន្ន​​ជនសង្ស័យ​​ឈ្មោះ​នៅ ភា ត្រូវ​បាន​កម្លាំង​ជំនាញ​បាន​រៀបចំ​សំណុំ​រឿង​​ចាត់ការ​តាម​នីតិវិធី ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]