ភ្នំពេញ៖ កុមារីវ័យជាង១០ឆ្នាំ ដែលពូកែបញ្ចេញក្បាច់រាំ យ៉ាងស្រស់ស្អាត ឃឹម សៀវលី បានចូលរួមធ្វើជាបេក្ខជនគោល ក្នុងការប្រកួតក្នុងកម្មវិធី “ពេញចិត្តឬអត់ ថ្ងៃអាទិត្យ” ដោយរៀងរាល់សប្តាហ៍ គេសង្កេតឃើញថា កុមារីរូបនេះ ខិតខំបញ្ចេញកាយវិការ និងក្បាច់រាំប្លែកៗ ជារៀងរាល់សប្តាហ៍ ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅវគ្គផ្តាច់ព្រ័តនេះ កុមារីរូបនេះ បែរជាសម្រេចចិត្តដកខ្លួនចេញ ដោយសារតែការសម្រេច របស់គណកម្មការម្តងប្រកាស ឲ្យនាងជាប់ម្តងឲ្យស្មើរ ហើយតាមរយៈបញ្ហានេះដែល ក៏ធ្វើឲ្យទស្សនិកជនរិះគន់ កម្មវិធីនេះជាខ្លាំងផងដែរ ។

ក្រោយពីឆ្លងកាត់ការប្រឡង អស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីស្វែងរកជើងខ្លាំងគ្រងតំណែង ជើងឯកក្នុងកម្មវិធី “ពេញចិត្តឬអត់ ថ្ងៃអាទិត្យ” ហើយអ្នកឈ្នះនិង ទទួលបានទឹកប្រាក់ចំនួន ១,២០០ ដុល្លារ។ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជន ដែលតាមដានទស្សនាកម្មវិធីនេះ មានការខកបំណង និងធ្វើឲ្យទស្សនិកជន ទស្សនាផ្ទាល់ផ្ទុះ ជម្លោះពាក្យសម្តី ជាមួយគ្នានោះ គឺការប្រកាសលទ្ធផល វគ្គជម្រុះផ្តាច់ព្រ័ត្រ មានរឿងចម្រូងចម្រាស ដោយសារដំបូង គណកម្មការប្រកាសឲ្យកុមារី ឃឹម សៀវលី ជាប់ជ័យលោភី ប៉ុន្តែក្រុមផ្សេងមិនសុខចិត្ត បង្កឲ្យមានការឈ្លោះប្រកែកគ្នាពេញ កម្មវិធី។

បន្ទាប់ពីផ្ទុះជម្លោះឈ្លោះប្រកែកគ្នារួចហើយ គណកម្មការបានសម្របសម្រួល ប្រកាសឲ្យស្មើរគ្នាវិញ ហើយបានលើកការប្រកួតទៅវគ្គផ្តាច់ព្រ័ត្រ ទៅសប្តាហ៍ក្រោយវិញ។ ចំណុចនេះហើយទើបធ្វើឲ្យប្អូនស្រី ឃឹម សៀវលី បាក់ទឹកចិត្តយ៉ាងខ្លាំង ទើបធ្វើឲ្យទស្សនិកជនមានការរិះគន់ ទៅលើអ្នកដឹកនាំកម្មវិធី និងគណកម្មការដែលមើលទៅ ដូចជាលេងសើច មិនយកចិត្តទុកដាក់ លើការប្រឡងរបស់បេក្ខជន និងមានការរិះគន់ ជាច្រើនទៀតផងដែរ ។

ខាងក្រោមនេះ ជាឃ្លីបវីដេអូដែលបង្ហាញឲ្យឃើញ ពីការឈ្លោះប្រកែកគ្នា រវាងក្រុមការងារកម្មវិធី ពេញចិត្តឬអត់ថ្ងៃអាទិត្យ និងទស្សនិកជន ដែលចូលរួមទស្សនាផ្ទាល់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]