កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនិយមលេង បណ្តាញសង្គមកូរ៉េ ជាច្រើន បាននាំគ្នាពិភាក្សា អំពីអាយុរបស់តារាកូរ៉េ ល្បីៗមួយចំនួន ហើយក៏ឃើញមានការ ចាប់អារម្មណ៍ច្រើនពីសំណាក់ អ្នកនិយមលេងអិុនធឺណែត ទាំងនោះ។ ការពិភ្សានោះគឺផ្តោតទៅលើ  តារាមួយចំនួន ដែលមានអាយុតិច ប៉ុន្តែមើលទៅចាស់ ហើយតារាខ្លះទៀតអាយុច្រើន ប៉ុន្តែមើលទៅក្មេងទៅវិញ។

តោះចង់ដឹងថាមុខ តារាទាំងនោះមើលទៅ មិនសមនឹងអាយុរបស់ខ្លួន យ៉ាងណានោះ សូមទស្សនាបណ្តុំរូបថត ខាងក្រោមនេះ៖

Seungwan សមាជិក ក្រុម SEVENTEEN មើលមុខទៅដូចអាយុ២០-២១ឆ្នាំ តែតាមការពិតរូបគេ ជាក្មេងកើតក្នុង ឆ្នាំ ១៩៩៨សោះ!

V សមាជិកក្រុម BTS មានអាយុ ២១ឆ្នាំហើយ ប៉ុន្តែមើលទៅក្មេងជាង មនុស្សអាយុ ១៩ឆ្នាំទៅទៀត!

Jinwoo សមាជិកក្រុម WINNER មានអាយុខ្ទង់ ២៤-២៥ឆ្នាំហើយ ប៉ុន្តែមើលទៅ ហាក់នៅក្មេងនៅឡើយ!

KAI សមាជិកក្រុម EXO កើតក្នុងឆ្នាំ១៩៩៤ អាយុទើប ២២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែស្រួលមិនស្រួល អ្នកមានអាយុច្រើនជាងគាត់ អាចច្រឡំហៅថា (បង) បាន!

Eunha សមាជិកក្រុម G-Friend មានអាយុទើបតែ ១៩ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងមើលទៅ ហាក់ដូចជាមនុស្សធំទៅហើយ!

Taeyeon សមាជិកក្រុម Girl's Generation មានអាយុ២៧ឆ្នាំហើយ តែកុំមើលមុខនាងឲ្យសោះ នាងដូចជាក្មេងស្រី ទើបពេញក្រមុំ។

Iren សមាជិកក្រុម Red Velvet មានអាយុ ២៥ឆ្នាំហើយ ប៉ុន្តែសម្រស់ដូចនារីអាយុ ខ្ទង់២០-២១ឆ្នាំដូច្នេះដែរ!

Xiumin សមាជិកក្រុម EXO គឺផ្ទុយពី KAI សមាជិករួមក្រុម ដែលតាមពិតទៅគាត់មានអាយុខ្ទង់ ២៥-២៦ឆ្នាំហើយ ប៉ុន្តែមើលទៅ ដូចក្មេងជំទង់នៅឡើយ។

ប្រភព Koreaboo

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]