ភ្នំពេញ៖ តារាចម្រៀងប្រុស​ ប្រចាំផលិតកម្ម សាន់ដេ លោក ឆាយ វីវៈយុទ្ធ  បានហូរទឹកភ្នែក ខណៈកំពុងច្រៀង នៅលើឆាកតន្ត្រី។

កាលពីថ្មីៗនេះ លោក ឆាយ វីវៈយុទ្ធ បានឡើងច្រៀង ក្នុងកម្មវិធី "តន្រ្តីថ្ងៃអាទិត្យ" របស់ស្ថានីយ៍ ទូរទស្សន៍ CTN។ ហើយខណៈពេល គាត់កំពុងស្រែកច្រៀង នូវបទចម្រៀងមួយបទ មានចំណងជើងថា "រដូវបិណ្ឌភ្ជុំ កូនយំនឹកស្រុក" ស្រាប់តែរូបគាត់  បានស្រក់ទឹកភ្នែកតក់ៗ ជាមួយនឹងទឹកមុខដ៏ស្រងូតស្រងាត់យ៉ាងខ្លាំង។

មិនតែប៉ុណ្ណោះ បន្ទាប់ពីលោក ឆាយ វីវៈយុទ្ធ ច្រៀងចប់ បានធ្វើឲ្យ អ្នកនាង យុគ ចិន្តា ដែលជាពិធីការិនីក្នុងកម្មវិធីនោះ ចេញមកជូតទឹកភ្នែកឲ្យរូបគាត់ផងដែរ៕

ចង់ដឹងថា ហេតុអ្វីបានជា តារាចម្រៀងប្រុសរូបនេះ ស្រក់ទឹកភ្នែក ពេលកំពុងច្រៀងលើឆាកបែបនេះ តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖





 លោក ឆាយ វីវៈយុទ្ធ ស្រក់ទឹកភ្នែក ពេលកំពុងច្រៀង

ប្រភព យូធូប

ដោយ៖​កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា