Laura Summers បានញៀននឹងការវះកាត់កែសម្ជស្ស។ ថ្ងៃមួយបន្ទាប់ពីនាងបាន ធ្វើការចាក់កែនូវបបូរមាត់រួច ភ្ញាក់មកវិញ នាងក៏បានឃើញនូវសភាពបែបនេះ។

ស្រ្តីបង្ហាញម៉ូត ម្នាក់ដែលបានចំនាយប្រាក់ អស់ចំនួន ៦០ ០០០ ផោន ទៅលើការកែសម្ជស្ស បាននិយាយថា ខ្ញុំមើលទៅក្នុងកញ្ចក់ រួចក៏ស្រែកឡើង។​ អ្វីដែលខ្ញុំឃើញគឺ បិសាចដែលកំពុងសំលឹងមករកខ្ញុំ។

បបូរមាត់របស់​នាង បានឡើងប៉ោងធំជាងធម្មតា ៤ដង បន្ទាប់ពីការចាក់កែបបូរមាត់តំម្លៃ ២០០ផោនរួច។

បច្ចុប្បន្ននេះ Laura ដែលធ្លាប់ត្រូវបានគេ ដាក់ងារថាជាស្រី្តដែល គិតគូរពីរូបសម្រស់ខ្លាំងគេនៅក្នុង ចក្រភពអង់គ្លេសនោះ ចង់ធ្វើការដាស់តឿនដល់អ្នកដទៃទៀត អំពីគ្រោះថ្នាក់នៃ cowboy cosmetic companies​ ។ នាងនិយាយថា វាជាការបោកប្រាស់ ហើយពូកគេកំពុងតែប្រឡែងលេងជាមួយនឹង ជីវិតមនុស្ស។ ខ្ញុំបានគិតមួយរយៈ និងយល់ថា ខ្ញុំអាចនឹងត្រូវខ្លាច និងភិតភ័យអស់មួយជីវិត រឺក៏អាចនឹង មានដំបៅក្លាយ រួចហើយនឹង ស្លាប់។

Laura វ័យ ២៧ឆ្នាំ បានទទូលយកការវះកាត់បែបនេះតាំងពីនាងមានអាយុ ២០ឆ្នាំ បន្ទាប់ពីត្រូវបាន គេសើចចំអក អំពីររូបរាងរបស់នាងកាលពីរៀននៅសាលា។

ឥឡូវនេះ នាងបានស្បថ​ថានឹងឈប់ ប្រថុយជីវិតរបស់នាងទៀតហើយ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]