ថៃ៖ ប្រសិនបើគ្រូបង្រៀនឲ្យ អ្នកគូររូបភាពមួយ ​បង្ហាញពី Super Hero  ក្នុងចិត្តរបស់អ្នក តើអ្នកនឹងគូររូបអ្វីដែរ?

ក្នុងនោះដែរ កាលពីពេលថ្មីៗនេះ មានឃ្លីបវីដេអូដ៏រំជួលចិត្តមួយ បានបង្ហោះក្នុងបណ្តាញ សង្គមហ្វេសប៊ុក ដែលធ្វើ ឲ្យអ្នកទស្សនា ស្ទើរទប់ទឹកភ្នែកមិនបាន។ វីដេអូឃ្លីបនេះ បង្ហាញអំពី កុមារាមាឌធាត់ម្នាក់ គូររូបភាព បុរសបោសសំរាម ជារូបភាព Super Hero ក្នុងចិត្ត ក្រោយពី អ្នកគ្រូបង្រៀនម្នាក់ ឲ្យសិស្សក្នុង ថ្នាក់ទាំងអស់ គូររូបភាព Super Hero របស់ពួកគេម្នាក់ៗ មួយសន្លឹក។

អ្នកគ្រូ ងឿយឆ្ងល់ ក្រោយពីឃើញ ក្រដាសកិច្ចការសិស្សម្នាក់ មានរូបភាពខុសប្លែកពីគេ ប៉ុន្តែក្រោយពេលអ្នកគ្រូ ដឹងរឿងពិត ធ្វើឲ្យអ្នកគ្រូរំជួលចិត្ត ដល់ស្រក់ទឹកភ្នែក និងបានដាក់ពិន្ទុឲ្យ សិស្សមាឌធាត់នោះ រហូតដល់ ១០ ពិន្ទុ ពេញទៀតផង៕ 

ទស្សនាវីដេអូ កំសាន្តចុងសប្តាហ៍ខាងក្រោម៖

ប្រភព Facebook

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]