បន្ទាយមានជ័យ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ ដោយសារបើកបរម៉ូតូ បុកគូថត្រាក់ទ័រ ដឹកម៉ាស៊ីនច្រូតស្រូវពីក្រោយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង ១និង៣៥នាទីរំលងអធ្រាត្រ ចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចបង្គោលខ្សែភ្លើងលេខ០២-៤៧ ភូមិគោកលន់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោក ភ្លឹង វិចិត្រ នាយផ្នែកចរាចរណ៍ អធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈួន ឆែម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកបានបន្តថា គ្រោះថ្នាក់ចរាចរណ៍បនេះ បណ្តាលមកពីអ្នកបើកម៉ូតូ ខ្វះការប្រុងប្រយ័ត្ន ក្នុងល្បឿនផងនោះ ទើបទៅបុកគូថត្រាក់ទរ័ពី ក្រោយដែលកំពុងបើកបរ ក្នុងទិសដៅស្របគ្នា ពីលិចទៅកើត ត្រាក់ទ័រគ្មានភ្លើងបំភ្លឺពីក្រោយ ម៉ូតូប្រជែងស្ថានភាព គ្រោះថ្នាក់ផងដែរ។

ត្រាក់ទរ័មួយគ្រឿងម៉ាក MTZ82R ផលិតនៅអតីតសភាពសូវៀតក្បាល ពណ៌ខៀវ សណ្តោងរ៉ឺម៉ក ដឹកម៉ាស៊ីនច្រូតស្រូវ បើកបរដោយឈ្មោះ គីម សុគន្ធ ភេទប្រុស អាយុ៣៦ឆ្នាំ លំនៅភូមប៉ាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកពីទិសខាងលិចទៅខាងកើត ។

ពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ  ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឃ្លិក (Honda Click ) ពណ៌ក្រហម គ្មានស្លាកលេខ ជែងនឹងរថយន្តផ្សេងហើយ មកបុកពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។ ម៉ូតូខូចខាតធ្ងន់ផ្នែកខាងមុខ ឯត្រាក់ទរ័ខូចខាតបន្តិចបន្តួច ផ្នែកខាងក្រោយ។

ក្រោយពីសមត្ថកិច្ចវាស់វែងរួចរាល់ បានប្រមូលសម្ភារៈទាំងសងខាង កម្លាំងជំនាញបានយកមករក្សាទុក នៅអធិការរដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ រង់ចាំដោះស្រាយគ្នា ចំពោះមុខច្បាប់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]