ក្រចេះ៖ អធិការនគរបាលស្រុកឆ្លូង បានទទូលបញ្ជា ពីលោកឧត្ដមសេនីយ៍ត្រី អ៊ុំ ភី ស្នងការរង ទទូលកាងារ យុត្តិធម៌ ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ប៉ុនប៉ងរំលោភសេពសន្ថវៈ លើជនបរទេស កាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ នៅចំនុចស្ពានព្រែកតាខៀវ ភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។

លោក ដួង សុធី អធិការស្រុកឆ្លូង បានឲ្យដឹងថា គ្រោយពីលោកបានទទួល បានបទបញ្ជាពីលោក ឧត្តមសេនីយ៍ ស្នងការរងភ្លាម លោកបានបញ្ជាកំលាំង ចុះទៅត្រួតពិនិត្យ និងឃាត់ខ្លួន បានជនសង្សយម្នាក់ នៅវេលាម៉ោង ១៥និង៥០នាទី រសៀលថ្ងៃដដែល នៅចំណុចខាងកើត ស្ពានព្រែកឆ្លូង ស្ថិតក្នុងភូមិដីថ្មី ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្សយ័ឈ្មោះ នឹម ប៊ុនថាន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្រសំ ឃុំអោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោយឃាត់ខ្លួនសមត្ថកិច្ច ដកហូតបានវត្ថុតាង រថយន្ដសាំយ៉ុង១គ្រឿង ពណ៌សំបកឪឡឹក ស្លាកលេខ ភ្នំពេញ 2T-4026 ។

លោក លឹម ហ៊ាង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្នាននគរបាល ខេត្តក្រចេះ បានឲ្យដឹងថា ស្ត្រីជាជនរងគ្រោះមានឈ្មោះ ស៊ីយូ ប៉ែនអូមូលី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិអង់គ្លេស ជាភ្ញៀវទេសចរណ៍ ធ្វើដំណើរពីខេត្តសៀមរាប មកខេត្តក្រចេះ លុះមកដល់ក្រុងសួង ខេត្តត្បូងឃ្មុំ បានជិះរថយន្ដឈ្នួល ដែលបើកបរដោយឈ្មោះ នឹម ប៊ុនថាន លុះមកដល់ស្រុកឆ្លូង ភ្ញៀវចុះអល់នៅសល់តែឈ្មោះ ស៊ីយូ ប៉ែនអូមូលី នៅតែម្នាក់ឯងហើយពេលដល់ចំណុច កើតហេតុខាងលើ ឈ្មោះ នឹម ប៊ុនថាន បានបើករថយន្ដចូល តាមផ្លូវលំ តាមមាត់ទន្លេដល់ក្ន្លែងស្ងាត់ ឈប់រថយន្ដហើយចាប់ថើប និងទាញដៃជនរងគ្រោះ ចុះពីលើរថយន្ដរួចធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវះលើឈ្មោះ​ ស៊ីយូ បែនអូមូលី តែមិនបានសំរេច ដោយសារមានការអន្តរាគមន៍ ពិសមត្ថកិច្ច ។

បច្ចប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តក្រចេះ ដើម្បីធ្វើការស្រាវជ្រាវសើបអង្កេត និងកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការ អមសាលាដំបូង ខេត្តក្រចេះ ចាត់ការ តាមនីតិវិធី ៕





 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]