ភ្នំពេញៈ ជនសង្ស័យ ឆក់ខ្សែក ពីរ នាក់ ត្រូវបានកម្លាំង អ.ហ ឃាត់ខ្លួនបាន ខណៈកំពុងដេញប្រផាប់ចាប់ ប្រផីង នៅមុខសាលាវណ្ណដា ផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន នៅម៉ោង១០ និង១០ នាទី ថ្ងៃទី១ ខែសីហា ឆ្នាំ២០១២ នេះ ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាព ឆក់ខ្សែក នារី ម្នាក់នៅម្តុំផ្សារប៉េសេ ក្នុងសង្កាត់ បឹងទំពន់ ខណ្ឌមានជ័យ រួចក៏ព្យាយាម ជិះរត់គេចខ្លួន តាមច្រកឌឿងហែមតូច ហើយកាច់ឡើងតាមផ្លូវ២៧១ ចុះ មកតាមច្រកតូចវិញ ទីបំផុតក៏ត្រូវបានឃាត់ខ្លួន នៅមុខ សាលាវណ្ណដា ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះចាន់ តារ៉ា និងម្នាក់ទៀត ឈ្មោះ ស្រេង លក្ខណា ជិះម៉ូតូសេ១២៥ សេរីឆ្នាំ២០០៧ ធ្វើសកម្មភាពឆក់ខ្សែកនារីម្នាក់ដែល កំពុងជិះម៉ូតូហ្វីណូ ។

សាក្សីបានឲ្យដឹងថា ជនសង្ស័យទាំងពីនាក់នេះ បានធ្វើសកម្មភាពឆក់ខ្សែក នារីម្នាក់ដែល កំពុងជិះម៉ូតូតាមផ្លូវ ៣៧១ នៅម្តុំផ្សារប៉េសេ ប៉ុន្តែមិនបានសម្រេចនោះទេ ក៏ត្រូវបាននារីនោះស្រែកឡើងថា ចោរៗ ភ្លាមនោះកម្លាំង សមត្ថកិច្ចក៏បានដេញតាម ហើយក្រុមជនសង្ស័យទាំងពីរ ក៏បានព្យាយាមជិះរត់គេច តាមផ្លូវលេខ៣៧១ ចូល តាមច្រកឌឿងហែម បត់ចុះបត់ឡើង មកផ្លូវ២៧១ ហើយក៏បត់ចុះតាមផ្លូវតូចធំទៀត រហូតដល់ផ្លូវម៉ៅសេទុង ក៏ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន តែម្តង ។
ជនសង្ស័យទាំងពីរ ឥឡូវត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីរងចាំការកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយៈ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]