បុរសម្នាក់ កំឡុងពេលដែលកំពុងអុំទូកលេងនៅឯ ឆ្នេរ Cape Code នៅថ្ងៃចុងសបា្តហ៍មួយ បានលឺសំលេងមនុស្សរាប់ រយនាក់ ដែលនៅលើឆ្នេរ ស្រែកប្រាប់ អោយ អុំទូក​លឿនឡើង!  អុំទូក​លឿនឡើង!

នៅពេលដែលគាត់ក្រឡេកទៅខាងក្រោយ គឺសត្វឆ្លាមមួយនោះវាបាននៅពីក្រោយគាត់ យ៉ាងប្រកិតទៅហើយ។

Walter Szulc Jr. វ័យ ៤១ឆ្នាំ មកពី ទីក្រុង Manchester បាននិយាយថា ខ្ញុំបានក្លាយទៅជាអ្នកអុំទូកតូចអាជីពមួយរំពេច។ ខ្ញុំព្យាយាម អុំហាក់ដូចជាវាគ្មានថ្ងៃស្អែក សំរាប់ខ្ញុំទេ ជីវិតរបស់ខ្ញុំគឺពឹងលើវាទាំងស្រុង។

អ្នកគេងហាលថ្ងៃបានស្រែក បន្ទាប់ពីបានឃើញសត្វឆ្លាមមួយនោះ ឯអ្នកនៅក្នុងទឹកទាំងអស់បានឡើងលើគោក។

Szulc បានបន្ថែមថា ការដែលឃើញវា និង ព្រុយត្រីឆ្លាមចេញពីទឹក ខាងក្រោយខ្ញុំ វាហាក់ដូចជាខ្ញុំកំពុងតែមើល ហេតុការណ៍អាក្រក់មួយនេះកើត ឡើង​មកលើខ្លួនខ្ញុំ។ វាពិបាកក្នុងការពិពណ៍នាវាអោយច្បាស់ណាស់។

គាត់ប៉ានស្មានថា សត្វឆ្លាមមួយនេះវាស្ថិតនៅចំងាយប្រហែល ៣ម៉ែត្រពីក្រោយ ហើយស្រមោលដ៏ធំនៅក្នុងទឹក មួយនេះ វាបានដេញគាត់ប្រហែល ៦០ ទៅ ៩០ វិនាទី មុនពេលហែលចេញ។

ឆ្នេរសមុទ្រមួយនេះត្រូវបានបិទ នាថ្ងៃសៅរ៍ ប៉ុន្តែបានបើកឡើងវិញ នៅថ្ងៃអាទិត្យ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]