អង់គ្លេស៖ កាលពីពេលថ្មីៗនេះ កីឡាករឆ្នើម វ័យក្មេង របស់ក្រុមអ្នកមានបុណ្យ Barcelona គឺកីឡាករ Neymar Jr. បានបញ្ជាក់ថា លោកពិតជាបាន រៀបចំកិច្ចពិភាក្សបឋម លើការផ្ទេរ ទៅកាន់ក្រុមបិសាចក្រហម Manchester United ពិតមែន ប៉ុន្តែលោកបានបដិសេធ មិនមានការដាក់តម្លៃខ្លួន ដូចពាក្យចចាមអារាម នោះឡើយ។


កីឡាករបាល់ទាត់ សញ្ជាតិប្រេស៊ីល វ័យ២៣ឆ្នាំ Neymar Jr.

នាពេលកន្លងមកនេះ ធ្លាប់មានពាក្យចចាមអារាម លេចលឺមកថា កីឡាករបាល់ទាត់ សញ្ជាតិប្រេស៊ីល វ័យ២៣ឆ្នាំ រូបនេះ គឺជាកីឡាករ ដែលត្រូវបាន ក្រុមបិសាចក្រហម Manchester United ផ្តល់តម្លៃខ្លួន ឲ្យខ្ពស់បំផុត ខណៈកីឡាករ Neymar ផ្ទាល់ ក៏បានគិត ចំពោះការចាប់អារម្មណ៍ ពីក្រុមដ៏ធំ ក្នុងប្រទេសអង់គ្លេស នេះផងដែរ។

បើតាមសម្តី របស់កីឡាករ Neymar ប្រាប់ទៅទូរទស្សន៍ ESPN បាននិយាយថា «យើងបានជជែកសន្ទនាគ្នា ប៉ុន្តែមិនទាន់ច្បាស់លាស់ នៅឡើយទេ។ ខ្ញុំលឺថា មានការដាក់តម្លៃខ្លួន ប៉ុន្តែមិនមែន សម្រាប់ខ្ញុំឡើយ»។

គួរបញ្ជាក់ផងដែរថា ក្រុមបិសាចក្រហម Manchester United បានចាប់អារម្មណ៍ ទៅលើកីឡាករ វ័យក្មេងរូបនោះ ដោយសារតែគេ រកបានគ្រាប់បាល់ រហូតដល់ទៅ ៥១គ្រាប់ កាលពីរដូវកាលមុន សម្រាប់ក្រុមអ្នកមានបុណ្យ Barcelona ប៉ុន្តែនៅទីបំផុត ក្រុមបិសាចក្រហម Manchester United បែរជាចាប់អារម្មណ៍ និងប្រមាញ់បាន កីឡាករសញ្ជាតិបារាំង វ័យ១៩ឆ្នាំ Anthony Martial ទៅវិញ៕


កីឡាករសញ្ជាតិបារាំង វ័យ១៩ឆ្នាំ Anthony Martial

ប្រភព ៖ មេត្រូ

ដោយ ៖ ប៊ី

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]