កាលពីម្សិលមិញគេហទំព័រ iMore បានប្រាប់ថាក្រុមហ៊ុន Apple នឹងបង្ហាញ iPhone 5 នៅថ្ងៃទី 12 ខែ កញ្ញា ឆ្នាំនេះ ថ្ងៃនេះផងដែរ គេហទំព័រ AllThingsD បានចេញមកអះអាងជាថ្មីម្តងទៀតថា iPhone 5 ពិតជាបង្ហាញខ្លួនមែននៅខែ កញ្ញា ។
លោក John Paczkowsk នៅ គេហទំព័រ AllThingsD បានប្រាប់ថា
គេហទំព័រ iMore ជាអ្នកដំបូងបានប្រាប់ថាក្រុមហ៊ុន Apple មានការកំណត់ពិសេស នៃការលក់ iPhone 5 នៅថ្ងៃទី 12 កញ្ញា ហើយយើងក៍សុំ confirm ម្តងទៀតថាវាជាការពិត ។
គេហទំព័រ AllThingsD បានផ្តល់ដំណឹងមកថែមទៀតថា ក្រុមហ៊ុន Apple មានគម្រោងបង្ហាញនូវផលិតផលជាច្រើន ដូចជា iPhone 5 ,iPad ,iPod នឹង ផែនទី​ថ្មីនៅលើ ios 6 ។
ក្រៅពីនេះផងដែរ iPhone ថ្មីនោះ មិនមែនឈ្មោះ iPhone 5 នោះទេ តែប្រើឈ្មោះថា The new iPhone ជំនួសវិញ ។
គេហទំព័រដែលបានអះអាងថា iPhone 5 បង្ហាញខ្លួននូវខែកញ្ញាមានដូចជា: iMore, AllThingsD, The Verge ហើយនឹង The Loop ។
នៅសល់តែមួយខែ រឺ ពីរខែទៀតប៉ុណ្ណោះ យើងនឹងបានឃើញការពិតយ៉ាងណា នោះហើយ ។
ប្រសិនបើលោកអ្នកចង់ដឹង iPhone 5 បង្ហាញខ្លួននៅថ្ងៃណា សូមចុច Like ខ្ញុំបាទនៅក្នុង Facebook នៅទីនេះដើម្បីទទួលដំណឹងបានមុនគេ

ដកស្រង់ពី ៖ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]