ភ្នំពេញ៖ កាលពីល្ងាច ថ្ងៃអាទិត្យ ម្សិលមិញនេះ តារាកំប្លែងវ័យក្មេង ប្រចាំស្ថានីយ៍ទូរទស្សន៍ CTN គឺនាយ ចឺម បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ យ៉ាងខ្លាំង បន្ទាប់ពីនាយ បានបង្ហើរសំនៀងយ៉ាង ក្រអួនក្រអៅ របស់ខ្លួន នៅក្នុងការប្រគុំតន្ត្រីមួយ។


តារាកំប្លែងវ័យក្មេង នាយ ចឺម

វីដេអូដែលបង្ហាញពីសកម្មភាព ក្នុងការបកស្រាយចម្រៀងថ្មី ដែលមានចំណងជើងថា “ពុកអើយ! ម៉ែអើយ! នាងការចោលខ្ញុំហើយ” របស់តារាកំប្លែង វ័យក្មេងដ៏ល្បី នាយ ចឺម នៅក្នុងការប្រគុំតន្រ្តី នៃស្ថានីយ៍ទូរទស្សន៍ CNC កាលពីល្ងាច ថ្ងៃអាទិត្យ ទី២០​ ខែកញ្ញា ម្សិលមិញនេះ ត្រូវបានទស្សនិកជន ចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេស ប្រិយមិត្តនៅក្នុង បណ្តាញសង្គម ហ្វេសប៊ុក បាននាំគ្នា ចែករំលែកតៗគ្នា ជាច្រើន ទៀតផង។

ក្រៅពីការបង្ហើរសំនៀង ដ៏គួរឲ្យចាប់អារម្មណ៍ហើយនោះ នាយ ចឺម ក៏នៅនិយាយបែបកំប្លែងៗ បន្ថែមទៀត ដែលនាំឲ្យទស្សនិកជន កោតសរសើរ សឹងតែគ្រប់ៗគ្នា នូវទេពកោសល្យ របស់នាយ៕

តោះ! ចង់ដឹងថា តើសំនៀងនាយ ចឺ ពិរោះ ក្រអួនក្រអៅ យ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

ប្រភព៖ យូធូប

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]