ភ្នំពេញ៖ តារាសម្តែងស្រីចាស់វស្សា ស្វែង សុជាតា ​បានបង្ហាញនូវរឿងពិត ប្រាប់មហាជន ឲ្យបានដឹង ថាជីវិតរបស់នាងកំសត់យ៉ាងណា។

កាលពីថ្មីៗនេះ អ្នកនាង ស្វែង សុជាតា បានឡើងកម្មវិធី "តុបំភ្លឺ" របស់ស្ថានីយ៍ទូរទស្សន៍ MYTV ដើម្បីបកស្រាយពីរឿងរ៉ាវដ៏ជូរចត់របស់នាង ដែលគ្មានអ្នកណាដឹងឡើយ ថានាងបានជួបរឿងអ្វីខ្លះ។  តារាស្រី តែងដើរតួ កាចឆ្នាស់ ក្នុងខ្សែភាពយន្ត រូបនេះ បានឲ្យដឹងថា​ នាងមានជម្ងឺដុះសាច់ក្នុងខួរក្បាល ​ដែលជម្ងឺមួយនេះ នាងមិនដែលប្រាប់អ្នកណា ឲ្យបានដឹងនោះទេ ហើយព្យាយាមរស់ ជាមួយនឹងក្រុមគ្រួសារធម្មតា។

ប៉ុន្តែអ្វីដែលនាង មិននឹកស្មាននោះ គឺស្វាមីជាទីស្រឡាញ់ បានសុំលែងលះនាង ដោយគ្មានស្រណោះអ្វីបន្តិចសោះ ខណៈនាងកំពុងរងជម្ងឺដុះសាច់ ក្នុងខួរក្បាលនេះ។ នៅពេលនាង បានលឺពាក្យសម្តីនេះ នាងឈឺចាប់ខ្លាំងបំផុត ដែលស្វាមី ប្រាប់នាងថា​ មិនអាចនៅជាមួយគ្នាបាននោះទេ ព្រោះតែជីវភាពក្រលំបាកពេក។  ហើយនៅពេលនោះដែរ កូនតូចរបស់នាង ក៏មានជម្ងឺទឹកនោមប្រៃទៀត ធ្វើឲ្យនាង ពិតជាឈឺចាប់រកពាក្យថ្លែងមិនបាន៕

ចង់ជ្រាបកាន់តែច្បាស់ថា​ អ្នកនាង ស្វែង សុជាតា បានជួបរឿងលំបាកអ្វីខ្លះទៀត តោះទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖



អ្នកនាង ស្វែង សុជាតា​ បានរៀបរាប់ជីវិតដ៏កំសត់របស់នាង

ប្រភព យូធូប

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]