កណ្តាល ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខ ពួកពីរនាក់ ត្រូវនគរបាលក្រុងតាខ្មៅឃាត់ ខ្លួនជាបន្ទាន់  បន្ទាប់ ពីមានពាក្យបណ្ដឹងរបស់ជនរង គ្រោះចោទប្រកាន់ថា បាន ចាប់រំលោភ សេពសន្ថវៈ ចំនួន៣លើក ។ ហេតុការ នេះ កើតឡើងកាលពីវេលាម៉ោង១និង១០នាទីឈាន ចូលថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១២ ស្ថិតនៅក្នុង បន្ទប់ជួល ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល។

ជនសង្ស័យទាំងពីរនោះទី១-ឈ្មោះ សេក ចន្ថា ហៅ ម៉ៅ ភេទ ប្រុសអាយុ២៧ឆ្នាំរស់នៅ មិនពិតប្រាកដកំពុងតែ រត់គេចខ្លួន។ ទី២-ឈ្មោះ អឿន សំអុល ហៅ ម៉ាប់ ភេទប្រុស អាយុ ប្រហែល២៨ឆ្នាំ ជាអតីតមន្ដ្រីកងរាជអាវុធ ហត្ថខេត្ដកណ្ដាល និងជាអ្នកមើល ការខុសត្រូវផ្ទះ ជួលកន្លែងកើតហេតុខាងលើ ។ ចំណែកឯជនរង គ្រោះមាន អាយុ២៩ឆ្នាំ មានមុខរបរជានារីបម្រើការងារនៅខារ៉ា អូខេហុងកុង ។

នារីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុបន្ទាប់ពីនាងបានវិល ត្រឡប់ពីកន្លែងធ្វើការវិញ ដល់បន្ទប់ ជួល ក៏ជ្រុះបាត់កូនសោរបន្ទប់ ពេលនោះក៏បានពឹងពាក់ជន សង្ស័យទាំងពីរនាក់ឱ្យជួយគាស់សោបន្ទប់ លុះ ពេលគាស់រួចនាងបានដើរចូលទៅក្នុងបន្ទប់ ស្របពេលនោះជនសង្ស័យទាំងពីរដើរចូលទៅតាមក្រោយហើយ ឈ្មោះ ម៉ៅ ក៏ចាប់ក្របួចសក់ផ្ដួល ទៅលើគ្រែពេលនោះជនរងគ្រោះបានប្រតាយប្រតបជាមួយ ជនសង្ស័យ រហូតដល់ជនសង្ស័យខឹង ក៏វាយនាង១ដៃចំភ្នែក ក្រោយមកជនសង្ស័យ បានធ្វើសកម្មភាពស្រាត ខោអាវនាង រួចហើយ រំលោភរហូតបានសម្រេច១លើក ក៏ដើរមកក្រៅ លុះក្រោយមកក៏ឃើញឈ្មោះអឿន សំអុល ហៅម៉ាប ចូលទៅចាប់នាងរំលោភ បន្ដទៀតរហូតបានសម្រេច២ដង ។ លុះព្រឹកថ្ងៃ ទី៣១ខែកក្កដា ឆ្នាំ២០១២ ទើបនាង បានមកដាក់ ពាក្យបណ្ដឹងនគរបាលប៉ុស្ដិ៍ក្រុងតាខ្មៅ ដើម្បីជួយ រកយុត្ដិធម៌ឱ្យនាង ។ នគរបាលប៉ុស្ដិ៍ ក៏ចុះចាប់ ខ្លួន ជនសង្ស័យមកសាកសួរកសាងសំណុំរឿងបញ្ជូន មកកាន់អធិការក្រុងតាខ្មៅដើម្បីចាត់ការបន្ដតាម ផ្លូវ ច្បាប់៕

www.dap-news.com

ដោយ ៖ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]