ភ្នំពេញៈ មន្រ្តីនគរបាល ប្រឆាំងការជួញដូរមនុស្ស នៃស្នង ការដ្ឋានរាជធានីភ្នំពេញ បានឲ្យដឹងថា ស្រ្តីចំណាស់៩នាក់ ដែល សង្ស័យជាមេខ្យល់ប្រមូលនារី ខ្មែរវ័យក្មេងតាមបណ្តាខេត្តឲ្យកូនកំលោះកូរ៉េមើលមុខ ត្រូវបានដោះលែងឲ្យមាន សេរីភាពឡើងវិញ តែត្រូវធ្វើកិច្ចសន្យា ហើយត្រូវមកបំភ្លឺជូនសមត្ថកិច្ចនៅពេលសមត្ថកិច្ចស៊ើបសួរ រីឯកូនកំលោះ កូរ៉េពីរនាក់ ស្ថិតនៅក្នុងកណ្តាប់ ដៃរបស់តុលាការដដែល។

លោក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែង ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា ស្រ្តីចំណាស់៩នាក់ដោះលែងហើយ តែត្រូវធ្វើកិច្ចសន្យា រីឯកូន កំលោះកូរ៉េពីរនាក់ ត្រូវបញ្ជូនទៅតុលាការ។

លោកបន្តថា «យើងដោះលែងពួកគេ តែនៅពេលប៉ូលិសបន្តស៊ើប ពួកគាត់ត្រូវសន្យាឆ្លើយបំភ្លឺជាមួយសមត្ថកិច្ច រឿងរើសគូស្រករជាសិទ្ឋិរបស់ពួកគេ តែមកពីមានស្រ្តីខ្មែរប្រមូលផ្តុំឲ្យកូនកំលោះកូរ៉េមើលច្រើនពេក។ ព្រោះពួក គេជាសាច់ញាតិស្រ្តីខ្មែរទាំងនោះ រីឯកូនកំលោះកូរ៉េត្រូវបញ្ជូនទៅតុលាការ។ យើងរៀបចំឯកសារជូនព្រះរាជ អាជ្ញាហើយ»។

សូមជម្រាបថា សមត្ថកិច្ចប្រឆាំងការជួញដូរមនុស្សដឹកនាំ ដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ហៀង សុភក្រ្ត បានបើកការត្រួតពិនិត្យភ្នាក់ងារមានចុះបញ្ជីនៅក្រសួងមហាផ្ទៃកាលពីឆ្នាំ២០០៨ ដោយ ជាប់សង្ស័យល្បួងស្រ្តីវ័យក្មេងទាំងនោះ មកពីបណ្តាខេត្តនានា ដូចជាខេត្តកំពង់ចាមជាដើម។ ក្នុងនោះ ផង ដែរគេឃើញមានស្រ្តីខ្មែរជិត៥០នាក់ បានពពាក់ពពួនគ្នាឲ្យកំលោះកូរ៉េមើលមុខ ដើម្បីរៀបការទៅរស់នៅឯ ប្រទេសកូរ៉េ។

ស្រី្តដែលមកពីតាមបណ្តាខេត្តស្អាតៗទាំងនោះ បានមកដាក់ពាក្យនៅសមាគមការពារប្រជាជន ដែលមានស្នាក់ ការនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្នុងគោលបំណងក្លាយខ្លួនជាកូនក្រមុំរបស់កំលោះកូរ៉េ ហើយនៅថ្ងៃ ដែលកម្លាំងនគរបាលបើកការត្រួតពិនិត្យ ជាពេលវេលាដែលពួកគេត្រូវបានសមាគមណាត់ ដើម្បីឲ្យកូនកំលោះ មើលមុខ មើលរូបរាង តើពួកគេជាប់ ឬយ៉ាងណា?

សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាលបានផ្អាកបណ្តោះអាសន្ន ចំពោះការរៀបការជាមួយ បុរសកូរ៉េនេះ កាលពីខែ មីនា ឆ្នាំ២០១០ នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដែលរាជរដ្ឋាភិបាលគិតថា ដើម្បីការពារមិនឲ្យមានការជួញដូរ ក៏ប៉ុន្តែបំរាមត្រូវលុបចោលបើសិនជាបុរសបរទេសមានអាយុក្រោម៥០ឆ្នាំ ហើយធ្វើសំណើត្រឹមត្រូវទៅស្ថានទូត មកក្រសួងការបរទេស និងក្រសួងមហាផ្ទៃ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ សុក្រ វិច្ឆិកា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]