ខេត្ត​ព្រះសីហនុ ៖ តាម​សេចក្តី​រាយការណ៍ ​ពី​អ្នក​ឆ្លើយ​ឆ្លង​ប្រចាំ​ខេត្ត​ បាន​ឱ្យ​ដឹង​ថា ​ករណី​គ្រោះ​ធម្ម​ជាតិ (ខ្យល់​ព្យុះ) ​​​នៅ​​ថ្ងៃទី​១៧ កញ្ញា ​នៅ​ឃុំ​អណ្តូង​ថ្ម​​ និង​ឃុំ​អូរជ្រៅ ​ក្នុង​​ស្រុក​ព្រៃនប់​ ​​។

​​​កាលពី​​​វេលា​ ម៉ោង​​៥និង​៥៥​នាទី​ល្ងាច នៅ​​ភូមិ​​ត្រពាំង​ស្អុយ ​​ឃុំ​អណ្តូង ​​​​ខ្យល់​ព្យុះ​បណ្តាល​ឱ្យ ​ខូច​ខាត​ដំបូង​ផ្ទះ​​ ប្រជា​ពលរដ្ឋ​ចំនួន​១​ខ្នង ​ទំហំ​​៤ម៉ែត្រ​គុណ​៥ម៉ែត្រ​ ដែល​ម្ចាស់​ផ្ទះ​ឈ្មោះ នូ ផល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ​​​​​របើក​ដំបូល​​​មួយ​ចំហៀង​ និង​រោង​បាយ​ខូច​ខាត​ទាំង​ស្រុង ។ ករណី​នេះ​មិន​បណ្តាល​ឱ្យ​ គ្រោះ​ថ្នាក់​ដល់​មនុស្ស​ឡើយ ។

​​ចំណែក​នៅ​​ឃុំ​អូរ ​​វេលា​ម៉ោង​​៦និង​៣០នាទី​​យប់​​ នៅ​ចំណុច​ភូមិ​កោះ​ខ្យង ​​​បណ្តាល​ឱ្យ​ខូច​ខាត ​ដំបូល​ផ្ទះ​ពលរដ្ឋ​​​ ចំនួន​២១​ខ្នង​​ និង​ផ្ទះ​ផែ​​២​ខ្នង ​​​​ប៉ើង​​ដំបូល​​ស៊ីហ្រ្វូ​​ចំនួន​៦១៩​ និង​ស័ង្កសី​ចំនួន​៥៤​សន្លឹក ​ក្នុង​នោះ​បណ្តាល​ឱ្យ​​ ស្ត្រី​ទើប​សម្រាល​កូន​ម្នាក់​ឈ្មោះ ដុស ចាន់​ធួក អាយុ​២៦​ឆ្នាំ ​​​​​មុខ​របរ​លក់​ដូរ មាន​ទីលំនៅ​​ ចំណុច​កើត​ហេតុ​ខាង​​លើ រង​របួស​បែក​ក្បាល ដោយសារ​ស៊ី​ហ្រ្វូ​ធ្លាក់​ត្រូវ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]